• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជិញ អញ្ជើញចូលរួមសម័យបើកកិច្ចប្រជុំកំពូលអាស៊ាន

នាព្រឹកថ្ងៃទី៩ ខែតុលានេះ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ក្រោមអធិបតីភាពរបស់ឡាវ ប្រទេសប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៤ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ - ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ក្រោមប្រធានបទ “អាស៊ានពង្រឹងការតភ្ជាប់និងភាពធន់" បានបើកជាផ្លូវការ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ និងថ្នាក់ដឹកនាំអាស៊ានបានចូលរួមសម័យបើកកិច្ចប្រជុំកំពូលអាស៊ាន។ រូបថត៖ VGP/Nhat Bac

ថ្លែងក្នុងពិធីបើក អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានសង្កត់ធ្ងន់ថា ជោគជ័យរបស់អាស៊ានបានរួមចំណែក បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសសមាជិកនាពេលកន្លងមក។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ អាទិភាពចំនួន ៩ ក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ ក្រោមមូលបទ "អាស៊ានពង្រឹងការតភ្ជាប់  និងភាពធន់" សុទ្ធតែសម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមាន រួមទាំងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់សសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន និង យុទ្ធសាស្ត្រតភ្ជាប់អាស៊ាន ដើម្បីរៀបចំការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ លោកនាយករដ្ឋមន្ត្រី Sonexay Siphandone បានសង្កត់ធ្ងន់ថា ក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន អាស៊ានត្រូវប្រកាន់ខ្ជាប់នូវស្វ័យភាពរបស់ខ្លួន រឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ និងមេដឹកនាំអាស៊ានបានចូលរួមសម័យបើកកិច្ចប្រជុំកំពូលអាស៊ាន បានថតរូបអនុស្សាវរីយ៍។ រូបថត៖ VGP/Nhat Bac

បន្ទាប់ពីពិធីបើក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជិញ រួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន និងទីម័រខាងកើតបានចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន ដោយពិភាក្សាអំពីខ្លឹមសារកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងរវាងអាស៊ាន និងដៃគូនានា៕


តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top