• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួបជាមួយ​ប្រធាន​រដ្ឋសភា​ឡាវ​


 ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP) 

 ក្នុងពិធីទទួលជួបជាមួយ​អនុប្រធានរដ្ឋសភាឡាវ ឧ​ត្តមសេនីយ៍ឯក  Seng​nouane Sayalat នារសៀល​ថ្ងៃទី​១៨ខែ​កក្កដា ឆ្នាំ២០១៨ នោះ នាយករដ្ឋមន្ត្រីវៀតណា​ម លោក Nguyen Xuan Phuc បាន​ចាត់ទុកថា ការរក្សានូវ​ដំណើរ​ទស្សន​កិច្ចនិងការ​ជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ គឺ​ពោរពេញទៅដោយអត្ថន័យ​សំខាន់និងរួម​ចំណែក​បង្កើន​​ទំនាក់ទំនង​ពិសេសរវាងប្រទេសទាំ​ងពីរ។ 
 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជូនពរចំពោះរាល់សមិទ្ធិដែលបក្សប្រជាជនបដិវត្តន៍ឡាវ ព្រមទាំង​ការគ្រប់គ្រងរបស់រដ្ឋាភិបាលក៏ដូចជាការឃ្លាំមើលប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋសភាឡាវ។ ភាគីទាំង​ពីរ​ក៏បានឯកភាព បង្កើនជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេស​គឺតភ្ជាប់​វិស័យ​គមនាគម​ ន៍និងដឹកជញ្ជូន ថាមពលជាដើម។ ជាពិសេស ភាគីទាំងពីរបានយល់ព្រមលើកកម្ពស់គុណភាព សហប្រតិបត្តិ​ការលើវិស័យអប់រំ បណ្តុះបណ្តាល ជម្រុញការផ្សព្វផ្សាយ អប់រំឲ្យជំនាន់យុវ ជននៃប្រទេសទាំងពីរ អំពី ទំនាក់​ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។

អញ្ជើញអះ​អាងថា សំណង់វិមានរដ្ឋសភាថ្មីរបស់ឡាវជាគម្រោងការសំខាន់ពិសេស នា យករដ្ឋមន្ត្រី បាន​ឲ្យដឹង​ថា ​វៀតណាមបានកសាងយន្តការពិសេសនិងកំពុងជម្រុញល្បឿននៃគម្រោ​ងការនេះ។ នាយករដ្ឋមន្ត្រី​ជឿជាក់​ថា ដោ​យការខិតខំប្រឹងប្រែងរបស់ភាគីទាំង​ពីរនោះ សំណង់នឹងសម្រេ​ចទាំងស្រុងតាមកាល​កំណត់ ធានាគុណភាព​និងក្លាយ​ទៅជានិមិត្តរូបនៃទំនាក់ទំន​ងរវាងប្រទេ​សទាំងពីរផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top