• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជួបសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំថៃ និងកម្ពុជាលើបញ្ហាព្រំដែន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានឲ្យដឹងថា លោកមានជំនួបសន្ទនាតាមទូរស័ព្ទដ៏វិជ្ជមានជាមួយនាយក រដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីពិភាក្សាអំពីដំណើរការនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧប្បត្តិហេតុថ្មីៗ នេះនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានសន្យាស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមការយោគយល់គ្នារួម ដែលសម្រេចបាននៅក្នុងសេចក្តីថ្លែងការណ៍ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះ ហត្ថលេខាមុននេះនៅប្រទេសម៉ាឡេស៊ីនៅចុងខែតុលា ឆ្នាំ២០២៥។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ជាថ្មីនូវគោលបំណងចង់ឲ្យចំណងមិត្តភាព និងបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា បន្តត្រូវបានពង្រឹង ស្របតាមខ្លឹមសារនៃ សេចក្តីថ្លែងការណ៍ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព។ ម៉ាឡេស៊ីនឹងបន្តត្រៀមខ្លួនជាស្រេច ដើរតួនាទីអន្តរការី ដើម្បីគាំទ្រ និងរួមចំណែកជំរុញដំណើរការឆ្ពោះទៅរកសន្តិភាព។ មេដឹកនាំម៉ាឡេស៊ីសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការស្តារស្ថិរភាពនៅតំបន់ព្រំដែនឡើងវិញ ដើម្បីសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់ផងដែរ។
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ផងដែរ រដ្ឋមន្ត្រីការ បរទេសម៉ាឡេស៊ី លោក Datuk Seri Mohamad Hasan បានឲ្យដឹងថា ប្រទេស ម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចរៀបចំកិច្ចសន្ទនារវាងប្រទេសថៃនិងកម្ពុជា នៅ ម៉ាឡេស៊ី ដើម្បីរួមចំណែករក្សាកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការ របស់ថៃ និងកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top