• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីបំផុសយុទ្ធនាការប្រឡងប្រណាំងបង្កើតសមិទ្ធផលអបអរសាទរមហាសន្និបាតបក្សលើកទី១៤

នាព្រឹកថ្ងៃទី៥ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងលើកសរសើរមជ្ឈិមបានបំផុសយុទ្ធនាការប្រឡងប្រណាំងបង្កើតសមិទ្ធិផល ដើម្បីអបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានបំផុសការប្រឡងប្រណាំងបង្កើតសមិទ្ធិផលអបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ (រូបថត៖ VNA)

ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សលើកទី១៤ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ សម្រេចនូវគោលការណ៍ណែនាំ និងគោលដៅអភិវឌ្ឍន៍ប្រទេសក្នុងយុគសម័យថ្មី។ ដូច្នេះ យុទ្ធនាការប្រឡងប្រណាំងនេះ គឺជាដំណាក់កាលតភ្ជាប់ដើម្បីពន្លឿន បង្កើតការទម្លុះទម្លាយ និងខិតខំបំពេញឱ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស ទូទាំងប្រទេសលើកទី១៣ ដោយមានស្មារតី៖ “ប្តេជ្ញាចិត្តខ្ពស់ សកម្មភាពខ្លាំងក្លា និងប្រសិទ្ធភាពជាក់ស្តែង”។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ មូលដ្ឋាន កម្មាភិបាលនីមួយៗ បក្ខជននិងបុគ្គលិក ត្រូវមានការប្រឡងប្រណាំងផ្លាស់ប្តូរការត្រិះរិះ   តាំងចិត្តធ្វើសកម្មភាព ប្តេជ្ញាបង្កើតការអភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋ”។ សហគមន៍ធុរកិច្ច សហគ្រិននិងបុគ្គលិកត្រូវតែជា "ម្ចាស់កម្មវត្ថុ" នៃការប្រឡងប្រណាំងពូកែ បុផលិតកម្មល្អ ផលិតភាពខ្ពស់ និងជាអ្នកត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិត។ គ្រប់ស្រទាប់វណ្ណៈបន្តលើកតម្កើងស្នេហាជាតិ ឆន្ទៈរួមវិភាគទាន រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារបរិស្ថាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

វៀតណាម និងអូស្ត្រាលីត្រូវកសាង និងអនុវត្តយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ភ្ជាប់ទំនាក់ទំនងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថា នេះជាសសរស្តម្ភថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាមនិងអូស្ត្រាលី។

Top