• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានប្រកាសរចនាសម្ព័ន្ធ និងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា សម្ព័ន្ធភាពកាន់អំណាចដឹកនាំដោយគណបក្សដើម្បីប្រទេសថៃ (Peu Thai)បានឯកភាពលើរចនាសម្ព័ន្ធនិងសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី។

រចនាសម្ព័ន្ធ និងសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីត្រូវបានសុក្រឹត្យបន្ទាប់ពីការពិភាក្សានាប៉ុន្មានថ្ងៃថ្មីៗនេះ រវាងគណបក្សនយោបាយចំនួន ១១ ដែលចូលរួមក្នុងសម្ព័ន្ធភាព ក៏ដូចជាការពិភាក្សានៅក្នុងគណបក្សដើម្បីប្រទេសថៃ។ បញ្ជីឈ្មោះតែងតាំងគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបញ្ជូនទៅលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ ដើម្បីបម្រើការងារត្រួតពិនិត្យប្រវត្តិរូបរបស់បេក្ខជនទាំងអស់។ លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានឲ្យដឹងថា ដំណើរការត្រួតពិនិត្យអាចនឹងអូសបន្លាយរយៈពេលពីរបីថ្ងៃខាងមុខ។ បន្ទាប់មក ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលថ្មី លោកនឹងដាក់ចូនរចនាសម្ព័ន្ធ និងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីថ្វាយដល់ព្រះមហាក្សត្រថៃដើម្បីអនុម័ត។

បើទោះបីជានាយករដ្ឋមន្ត្រីជាប់ឆ្នោត លោក Srettha Thavisin មិនបានបង្ហាញព័ត៌មានអំពីរចនាសម្ព័ន្ធ និងសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីក៏ដោយ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ គណៈរដ្ឋមន្ត្រីថ្មីត្រូវបានរំពឹងថានឹងមាន៖ នាយករដ្ឋមន្ត្រី ១ រូប ឧបនាយករដ្ឋមន្ត្រី ៦ រូប និងរដ្ឋមន្ត្រី ២០ រូប៕

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top