• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី ៣ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) បានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញ ហ៊ឹង។

នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ (រូបថត៖ VNA)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន។ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង អញ្ជើញទទួលស្វាគមន៍ ជួបពិភាក្សា និងរួមជាមួយលោកស្រីនាយករដ្ឋមន្ត្រីជប៉ន ជួបជាមួយអ្នកសារព័ត៌មានដើម្បីជូនព័ត៌មានអំពីលទ្ធផលនៃជំនួបពិភាក្សា។ ក្នុងឱកាសនេះ នៅចំពោះមុខវត្តមានលោកនាយករដ្ឋមន្ត្រី ឡេ មិញ​ហ៊ឹង និងលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរបានផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួនប្រាំមួយ។

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង អញ្ជើញជាអថិបតីពិធីទទួលស្វាគមន៍យ៉ាងអធិកអធមជូនចំពោះលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញជួបសវនាការជាមួយលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ផងដែរ។

ក្នុងជំនួបទទួលជួបនិងពិភាក្សា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាសសរស្តម្ភសំខាន់នៃទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិង ODA ដោយរួមចំណែកដល់ការធានាសន្តិសុខសេដ្ឋកិច្ច សន្តិសុខថាមពល និងកសិកម្មប្រកបដោយចីរភាព; ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នាលើវិធានការនានា ដើម្បីនាំយកការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសវៀតណាមឱ្យដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងចំណូលពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៦០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអនុតំបន់មេគង្គ... នៅក្នុងបរិបទនៃស្ថានភាពអន្តរជាតិដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលកំពុងប៉ះពាល់អវិជ្ជមានដល់សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខថាមពលសកល ដោយរួមគ្នា រួមចំណែកជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

តាម​ vovworld.vn/km-KH

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top