• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីចិន៖ សហរដ្ឋអាមេរិកធ្វើនយោយបាយនីយកម្មបញ្ហាពាណិជ្ជកម្មនឹងជះឥទ្ធិពលអវិជ្ជមានដល់ពិភពលោក

ចិនត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសន្ទនា និង សហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍ស្អាតស្អំ ព្រមទាំងសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹង "ជួបគ្នានៅចំណុចកណ្តាល" ជាមួយទីក្រុងប៉េកាំង។
ទិដ្ឋភាពនៃជំនួប

អញ្ជើញថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នាថ្ងៃទី២៩ ខែសីហា នៅទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានព្រមានសហរដ្ឋអាមេរិកអំពីផលប៉ះពាល់អវិជ្ជមាននៃការធ្វើកនយោយបាយនីយកម្ម និងសន្តិសុខនីយកម្មលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងអះអាងឡើងវិញថា ទំនាក់ទំនងចិន-សហរដ្ឋអាមេរិកគឺស្អាតស្អំ និងស្ថិរភាពមិនត្រឹមតែមានផលប្រយោជន៍ដល់ប្រទេសទាំងពីប៉ុណ្ណោះទេ ថែមទាំងចំពោះពិភពលោក ហើយធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចចិន-សហរដ្ឋអាមេរិកគឺមានផលប្រយោជន៍ដូចគ្នា  និងឈ្នះដូចគ្នា។ លោក Li Qiang បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសន្ទនា និង សហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍ស្អាតស្អំ ព្រមទាំងសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹង "ជួបគ្នានៅចំណុចកណ្តាល" ជាមួយទីក្រុងប៉េកាំង។

នាយករដ្ឋមន្ត្រីចិនបានប្រកាសដូច្នេះ ក្រោយពីជំនួបជាបន្តបន្ទាប់ ដែលត្រូវបានទីក្រុងប៉េកាំងវាយតម្លៃថា "ស្មោះត្រង់ និងមានលក្ខណៈស្ថាបនា" រវាងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោកស្រី Raimondo និងមន្ត្រីជួរមុខនានារបស់ចិន។ ភាគីទាំងពីរបានប្រកាសផែនការបង្កើតបណ្តាញទំនាក់ទំនងថ្មី ក្នុងនោះមានក្រុមការងាររួមានមន្ត្រីចិន-អាមេរិក និងតំណាងធុរកិច្ចពីភាគីទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាពាណិជ្ជកម្មជាក់លាក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top