• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានរិះគន់ចំពោះការជ្រៀតជ្រែករបស់សហភាពអឺរ៉ុប

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានលើកឡើងការជំទាស់ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន។ នេះគឺជាប្រតិកម្មដំបូងរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីសហភាពអឺរ៉ុប បើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវ​ប្រព័ន្ធអនុគ្រោះគ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA) ពីកម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ TTXVN)

លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។
ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ​ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ»។ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ។

មុននេះមួយថ្ងៃ សហភាពអឺរ៉ុបបានប្រកាសថា នឹងចាប់ផ្ដើមដំណើរការត្រួតពិនិត្យដើម្បីសម្រេចការដកប្រទេស​កម្ពុជា​ចេញពីកម្មវិធី EBA ។ EBA គឺជាកម្មវិធីអនុគ្រោះមួយ ដែលសហភាពអឺរ៉ុបផ្តល់ឱ្យបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅក្នុងពិភពលោក ក្នុងនោះមានកម្ពុជា។ ហេតុដូច្នេះ សេចក្តីសម្រេចចិត្តនេះអាចជះឥទ្ធិពល​យ៉ាងខ្លាំងទៅលើឧស្សាហកម្មវាយនភណ្ឌនិងស្បែកជើង ដែលជាវិស័យសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេស​កម្ពុជា​ និងមានតម្លៃនាំចេញទៅកាន់សហភាពអឺរ៉ុបរហូតដល់ ៤ ពាន់ លានដុល្លារអាមេរិកតែម្តង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤

ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤

ពិធីបុណ្យបើកព្រះត្រា Tran នៅនិទាឃរដូវ ឆ្នាំរោង ឆស័ក ២០២៤ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី២៣ ខែកុម្ភៈ និងព្រឹកព្រលឹមថ្ងៃទី ២៤ ខែកុម្ភៈ (ពោលគឺរាត្រីថ្ងៃទី ១៤ ព្រឹកព្រលឹមថ្ងៃទី ១៥ តាមច័ន្ទគតិ) នៅបរិវេណវិហារ Tran នៃខេត្ត Nam Dinh។

Top