• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា នាពេលខាងមុខ បន្តបង្កើនដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់លើគ្រប់ បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្ស ក៏ដូចជារវាងក្រសួង គណៈ កម្មាធិការ ផ្នែក មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក ប៊ុយ ថាញ់ស៊ើន។ (រូបថត៖ VNA)

 

 

កាលពីរសៀលថ្ងៃទី ១២ ធ្នូ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក ប៊ុយ ថាញ់ស៊ើន បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន។ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីររូបបានឯកភាព ថា នាពេលខាងមុខ បន្តបង្កើនដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់លើគ្រប់ បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្ស ក៏ដូចជារវាងក្រសួង គណៈ កម្មាធិការ ផ្នែក មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ ទន្ទឹម នឹងនោះ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី; តាមនោះ រៀបចំ ក្នុងពេលឆាប់ៗនេះនូវកិច្ចប្រជុំលើកទី ២១ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច - វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស សន្និសីទលើកទី ១៣ ស្តីពីកិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនឆ្នាំ ២០២៥ នៅកម្ពុជា ហើយ សម្របសម្រួលជាមួយប្រទេសឡាវ ដើម្បីរៀបចំកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តជំរុញ យ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ទៅកាន់ប្រទេសឡាវ និងកម្ពុជា (ថ្ងៃទី ៨-១០ ខែតុលា) រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យជុងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខាងនយោបាយការបរទេស។

Top