• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin និងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនាមជាភ្ញៀវកិត្តយសរបស់ប្រទេសម្ចាស់ផ្ទះ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ។ រូបថត៖ Duong Giang/VNA

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍លោក Nguyen Minh Vu បានអះអាងថា ដំណើរបំពេញទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ លើកនេះមានអត្ថន័យ និងគោលបំណងសំខាន់ណាស់។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ នឹងជួបជាមួយថ្នាក់ដឹកនាំចិន ដើម្បីបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ និងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។

ទាក់ទិននឹងកិច្ចប្រជុំកំពូល SCO បើកទូលាយលើកនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសអចិន្ត្រៃយ៍បានចាត់ទុកថា កិច្ចប្រជុំកំពូលនឹងក្លាយជាឱកាសសម្រាប់ប្រមុខរដ្ឋាភិបាលនៃរដ្ឋសមាជិក SCO ក៏ដូចជាថ្នាក់ដឹកនាំជាភ្ញៀវកិត្តយសដូចជាវៀតណាម សំដៅចែករំលែក និងពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្ទនា ពង្រឹងពហុភាគីនិយម ដើម្បីរក្សានិងធានាស្ថិរភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា

ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមទាំងជំរុញនិងសម្រួលកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ និងបង្កើនសកម្មភាពទៅវិញទៅមករបស់ប្រជាជននៅតាមតំបន់ព្រំដែន។

Top