• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើវិសោធនកម្មច្បាប់ភូមិបាលគឺចាំបាច់

នាព្រឹកថ្ងៃទី ២៤ កុម្ភៈ នៅទីក្រុង Dong Hoi ខេត្ត Quang Binh ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអញ្ជើញជាអធិបតីក្នុងសន្និសីទប្រមូលមតិយោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) នៃខេត្ត-ក្រុងចំនួន ១២ ចាប់ពីខេត្ត Thanh Hoa ដល់ខេត្ត Phu Yen។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញជាអធិបតីសន្និសីទ។ (រូបថត៖ VOV)

ក្នុងសន្និសីទនេះ តំណាងខេត្ត-ក្រុងបានរាយការណ៍អំពីលទ្ធផលនៃការប្រមូលមតិយោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) របស់ប្រជាពលរដ្ឋ បញ្ហាក្នុងដំណើរការអនុវត្ត។  ថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងថា វិសោធនកម្មច្បាប់ភូមិបាលគឺចាំបាច់ណាស់ ដើម្បីជំនះលើដែនកំណត់និងភាពមិនគ្រប់គ្រាន់ លើកកម្ពស់ធនធានដីធ្លីដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសក្នុងសម័យកាលថ្មី។ ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) មានគោលបំណងសុក្រិតប្រព័ន្ធច្បាប់ភូមិបាល ស្របតាមស្ថាប័នសេដ្ឋកិច្ចទីផ្សារដែលតម្រង់ទិសសង្គមនិយមក្នុងបរិបទនៃសមាហរណកម្មអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា៖ “ រដ្ឋសភា និងរដ្ឋាភិបាលបានកំណត់ នេះជាភារកិច្ចរួម និងការទទួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល ស្ថាប័នគ្រប់គ្រងរដ្ឋ គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ដើម្បីច្បាមជាប់ការពិត ក្រមច្បាប់ត្រូវតែដោះស្រាយបញ្ហាលំបាកលំបិនរបស់អង្គការ មូលដ្ឋានទាំងអស់។ ក្រមច្បាប់នេះត្រូវដាក់ចេញគោលនយោបាយដែលមានទស្សនវិស័យវែងឆ្ងាយ អាចដំណើរការយ៉ាងងាយស្រួល”៕

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top