• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធុរកិច្ចវៀតណាមនិងអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្មមានតម្លៃ ៦០០ លានដុល្លារ

នៅថ្ងៃទី ៤ ខែមិថុនា គណៈ ប្រតិភូនៃក្រសួងកសិកម្មនិងបរិស្ថាន និងសមាគមកសិកម្ម និងធុរកិច្ចបានបន្តដំណើរទស្សនកិច្ច ទៅកាន់ទីក្រុង Columbus រដ្ឋ Ohio នៃសហរដ្ឋអាមេរិក។ នៅទីនោះ សហគ្រាសវៀតណាមនិងរដ្ឋ Ohio បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្មដែលមានតម្លៃ ៦០០ លានដុល្លារ។
ជំនួបទ្វេភាគីរវាងក្រសួងកសិកម្មអាមេរិកនៃរដ្ឋ Ohio និងក្រសួងកសិកម្ម និងបរិស្ថានវៀតណាម (រូបថត៖ Pham Huan/VOV-Washington)

រដ្ឋ Ohio គឺជាចំណតទីពីរក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋ អាមេរិកចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមិថុនា របស់គណៈប្រតិភូក្រសួងកសិកម្មនិងបរិស្ថាន និងសមាគម អាជីវកម្មកសិកម្ម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy។

ក្នុងប៉ុន្មានថ្ងៃខាងមុខ គណៈប្រតិភូវៀតណាមនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីបន្តពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មនិងពន្ធគយ។ មុននោះ នាថ្ងៃទី ២ មិថុនា អង្គភាពអាជីវកម្ម និងសមាគមមកពីវៀតណាមនិងរដ្ឋ Iowa របស់អាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ៥ ដែលមានតម្លៃសរុបប្រមាណ ៨០០ លានដុល្លារអាមេរិកក្នុងរយៈពេល ៣ ឆ្នាំ។ តាមគម្រោង គណៈប្រតិភូធុរកិច្ចកសិកម្មវៀតណាម អមដំណើរ រដ្ឋមន្ត្រី Do Duc Duy ទៅកាន់សហរដ្ឋអាមេរិកនាពេលនេះ នឹងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីទិញកសិផលពីអាមេរិកជាមួយតម្លៃសរុបជាង ២ពាន់លានដុល្លារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំ ព្យាករណ៍ទទួលបានកំណើន ៦,៨%

សេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំ ព្យាករណ៍ទទួលបានកំណើន ៦,៨%

នេះគឺជាខ្លឹមសារនៃរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចវៀតណាម នាពេលថ្មីៗនេះ របស់ធនាគារពិភពលោក (WB) ដែលចេញផ្សាយនាថ្ងៃទី ១៥ ខែឧសភា នៅទីក្រុងហាណូយ។

Top