• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាឲ្យបានល្អបំផុតសម្រាប់ជីវភាពរបស់ពលករបន្ទាប់ពីចូលនិវត្តន៍

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៧ រដ្ឋសភា វៀតណាមនីតិកាលទី១៥ នាថ្ងៃទី២៧ ខែឧសភា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំ លើសេចក្តីព្រាងច្បាប់ស្តីពីការធានា រ៉ាប់រងសង្គម (វិសោធនកម្ម)។
រូបថតឧទាហរណ៍៖ cand.com.vn

បញ្ហាដែលត្រូវបានអង្គប្រជុំយកចិត្តទុកដាក់ពិភាក្សា គឺវិធានការរៀបចំបទប្បញ្ញត្តិសមហេតុផលបំផុត ដើម្បីធានាឲ្យបានល្អបំផុតសម្រាប់ ជីវភាពរបស់ពលករនៅពេលចូលនិវត្តន៍។

ទាក់ទងនឹងការកាត់បន្ថយលក្ខខណ្ឌអំពីចំនួនឆ្នាំអប្បបរមានៃការបង់ប្រាក់ធានារ៉ាប់រងសង្គមសម្រាប់អ្នកចូលរួមទទួលបានប្រាក់សោធននិវត្តន៍ពី ២៥ ឆ្នាំមកនៅត្រឹម ១៥ ឆ្នាំ ដែលមានចែងក្នុងមាត្រាទី ៦៨ នៃសេចក្តីព្រាងច្បាប់នេះ លោកស្រី Vuong Thi Huong សមាជិករដ្ឋសភាខេត្ត Ha Giang បានចាត់ទុកថា៖

គោលនយោបាយនេះគឺសមស្របនឹងស្ថានភាពនៅពេលដែលទីផ្សារការងារ របស់វៀតណាមនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ បង្កើតឱកាសសម្រាប់ អ្នកដែលចូលរួមការធានារ៉ាប់រងសង្គមយឺតយ៉ាវ ឬមានដំណើរការចូលរួមមិនបន្តបន្ទាប់ ដើម្បីមានពេលវេលាបង់ប្រាក់ធានារ៉ាប់រងសង្គម។ ខ្ញុំស្នើឲ្យគណៈកម្មការចងក្រង ពិចារណារៀបចំវិធីសាស្រ្តគណនាប្រាក់សោធននិវត្តន៍ដោយមានលក្ខណៈចែករំលែក ដើម្បីជួយឧបត្ថម្ភអ្នកដែលមានប្រាក់សោធនទាប តាមនោះអាចធានាបាននូវជីវភាព រស់នៅរបស់មុខសញ្ញាទាំងនេះ

ទាក់ទងនឹងសំណើបន្ថយអាយុទទួលបានប្រាក់សោធននិវត្តន៍ពី ៨០ ឆ្នាំមក ៧៥ ឆ្នាំ ប្រតិភូជាច្រើនចាត់ទុកថា នេះជាបទប្បញ្ញត្តិប្រកបដោយលក្ខណៈមនុស្សសាស្ត្រ ដែលជួយមនុស្សចាស់ជិត ៨០ ម៉ឺននាក់ទៀតនឹងទទួលបានប្រាក់សោធនសង្គម និងការធានារ៉ាប់រងសុខភាពពីចំណូលថវិការដ្ឋ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រកាសសេចក្តីសម្រេចលើកលែងទោសឆ្នាំ ២០២៥ របស់ប្រធានរដ្ឋវៀតណាម

ប្រកាសសេចក្តីសម្រេចលើកលែងទោសឆ្នាំ ២០២៥ របស់ប្រធានរដ្ឋវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២៩ ខែសីហា នៅទីក្រុងហាណូយ ខុទ្ទកាល័យប្រធានរដ្ឋបានសម្របសម្រួលជាមួយក្រសួងនគរបាល តុលាការប្រជាជនកំពូល និងក្រសួងការបរទេស រៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសឆ្នាំ ២០២៥ (លើកទី២)។

Top