• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាអត្រាសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅតំបន់ជនជាតិភាគតិច

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាជនជាតិនិងគណៈកម្មាធិការជនជាតិបានរៀបចំកិច្ចប្រជុំក្រោមមូលបទ “អនុវត្តន៍ផែនការឃោសនា ផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០២១-២០២៦ចំពោះតំបន់ជនជាតិភាគតិច”។

អង្គប្រជុំបានស្នើឲ្យ ជំរុញការឃោសនាព័ត៌មានទៅកាន់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺបងប្អូនជនរួមជាតិនៅតំបន់ព្រៃភ្នំ អំពីអត្ថន័យ សារសំខាន់នៃការបោះ ឆ្នោត ព្រមទាំងត្រូវឃោសនាដើម្បីធានាអត្រាសមាជិកសភានិងសមាជិកក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់នៅតំបន់ជនជាតិភាគតិច។ អនុប្រធានក្រុមប្រឹក្សាជនជាតិរបស់ រដ្ឋសភា លោក Nguyen Lam Thanh បានចាត់ទុកថា៖

“ជំរុញការងារឃោសនាព័ត៌មាន ដើម្បីប្រជាជនគាំទ្រ អនុវត្តសិទ្ធិ កាតព្វកិច្ចនិង ទំនួលខុសត្រូវរបស់អ្នកបោះឆ្នោត។ ឃោសនាយ៉ាងណាជួយបងប្អូនជនជាតិភាគតិច យល់បាននីតិវិធីបែបបទ ព្រមទាំងយល់ពីបទដ្ឋាន លក្ខណៈសម្បត្តិចាំបាច់ចំពោះ សមាជិកសភាក៏ដូចជាសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ដើម្បីជ្រើសរើស បុគ្គលឆ្នើមៗឲ្យបានត្រឹមត្រូវ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top