• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាបាននូវគុណភាពខ្ពស់បំផុតនៃសេចក្តីព្រាងច្បាប់និងសេចក្តីសម្រេចដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៤

កិច្ចប្រជុំសមាជិករដ្ឋសភាបានបើកនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។ អញ្ជើញចូលរួម មានលោកប្រធានរដ្ឋ Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh។
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue ថ្លែងសុន្ទរកថាបើកនៅកិច្ចប្រជុំសមាជិករដ្ឋសភា (រូបថត៖ TTXVN)  

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងកិច្ចប្រជុំអូសបន្លាយរយៈពេលពីរថ្ងៃ (ថ្ងៃទី៧ - ៨ ខែកញ្ញា) សមាជិកសភាបានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នីមួយៗ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត តាមនោះ រួមចំណែកធានានូវគុណភាពល្អបំផុត ហើយទន្ទឹមនឹងនោះ អាចកាត់បន្ថយពេលវេលានៃសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ នាពេលខាងមុខនេះ។  ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

“កិច្ចប្រជុំលើកនេះ មិនត្រឹមតែជាដំណើរការក្នុងសកម្មភាពនីតិប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដែលបង្ហាញពីសិទ្ធិ និងការទទួលខុសត្រូវរបស់សមាជិកសភាផងដែរ។ ការរៀបចំអង្គប្រជុំគឺជាការចាំបាច់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក្នុងការពង្រីកតួនាទី ភាពវៃឆ្លាត និងប្រជាធិបតេយ្យ របស់សមាជិកសភាក្នុងការអនុវត្តភារកិច្ចតាក់តែងច្បាប់ និងតួនាទី និងភារកិច្ចនៃរដ្ឋសភា។ ស្នើឲ្យសមាជិកសភា ឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះអ្នកបោះឆ្នោត និងប្រទេសជាតិ បង្ហាញយ៉ាងច្បាស់នូវតួនាទីជាស្ពានរវាងការអនុវត្ត និងទ្រឹស្តី រវាងគំនិត និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត ប្រជាពលរដ្ឋ”។

ប្រធានរដ្ឋសភាលោកស្រី Vuong Dinh Hue លើកឡើងបញ្ហានានាដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់មួយចំនួន ដូចជាច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យមូលដ្ឋាន៖ ច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីប្រេកង់វិទ្យុជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top