• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារ UOB បង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមដល់ ៨.៥%

ធនាគារ UOB (សិង្ហបុរី) ទើបតែបង្កើនការព្យាករណ៍សម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) របស់ វៀតណាមក្នុងឆ្នាំ ២០២៦ ឡើងដល់ ៨.៥% គឺខ្ពស់ជាង ១.៥ ពិន្ទុភាគរយ ប្រៀបនឹងកម្រិតព្យាករណ៍ដាក់ចេញមុននោះ។

អតិថជនជ្រើសរើស​ទំនិញ ក្នុង​ទីផ្សារទំនើបមួយនៅរដ្ឋធានីហាណូយ។ រូបថត៖ VNA

យោងតាមធនាគារ UOB ការកែតម្រូវនេះត្រូវបានគាំទ្រដោយសន្ទុះកំណើនវិជ្ជមាននៃវិស័យផលិតកម្ម ការវិនិយោគ និងលំហូរចូល FDI ទោះបីជាសេដ្ឋកិច្ចនៅតែប្រឈមមុខនឹងហានិភ័យជាច្រើនពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជានៅក្នុងពាណិជ្ជកម្មសកលក៏ដោយ។ ធនាគារ UOB វាយតម្លៃថាសេដ្ឋកិច្ចវៀតណាមកំពុងចូលដល់ឆមាសទីពីរនៃឆ្នាំនេះជាមួយនឹងមូលដ្ឋានគ្រឹះវិជ្ជមានជាងការព្យាករណ៍។ ធនាគារ UOB ជឿជាក់ថា លទ្ធផលនេះលើសពីការរំពឹងទុកពីមុនយ៉ាងខ្លាំង ចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយយូរអង្វែងនៅមជ្ឈិមបូព៌ា និងតម្លៃថាមពលខ្ពស់។ កំណើនត្រូវបានគេសង្កេតឃើញនៅទូទាំងវិស័យឧស្សាហកម្ម សំណង់ សេវាកម្ម និងកសិកម្ម ដែលជួយវៀតណាមរក្សាតំណែងរបស់ខ្លួនជាសេដ្ឋកិច្ចដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងអាស៊ាន។ យោងតាមទិន្នន័យដែលចេញផ្សាយថ្មីៗនេះពីការិយាល័យស្ថិតិទូទៅ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទី ២ ឆ្នាំ ២០២៦ បានកើនឡើង ៨,៣៩% ធៀបនឹងឆ្នាំមុន ខ្ពស់ជាង ៧,៩៤% នៃត្រីមាសទី ១ ដែលនាំឱ្យកំណើនសម្រាប់រយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះដល់ ៨,១៨%។ យោងតាមធនាគារ UOB ការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលចំពោះតម្លៃប្រេងឥន្ធនៈ និងការផ្សព្វផ្សាយយានយន្តអគ្គិសនី និងប្រេងឥន្ធនៈ រួមចំណែកដល់ការកាត់បន្ថយសម្ពាធអតិផរណា៕

តាម​ vovworld.vn/km-KH

ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី

ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី

នាថ្ងៃទី៩ ខែកក្កដា គណៈកម្មាធិការដឹកនាំសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណសំណល់អដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុងហូជីមិញ (គណៈកម្មាធិការដឹកនាំលេខ ៥១៥ ទីក្រុងហូជីមិញ) បានទទួលយកនូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារដ៏មានតម្លៃជាច្រើន ពីក្រុមស្រាវជ្រាវនៃគម្រោងគំនិតផ្តួចផ្តើមស្វែងរកជន វៀតណាមបាត់ខ្លួនក្នុងគ្រាសង្គ្រាម (VWAI) នៅសាកលវិទ្យាល័យ Texas Tech (សហរដ្ឋអាមេរិក)។

Top