• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អំពីផ្ទាំងរូបភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់វៀតណាម លោក Shantanu Chakraborty នាយកនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាមដោយវាយតម្លៃថា វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន។

លោក Shantanu Chakraborty នាយកនៃធនាគារអភិវឌ្ឍន៍អាស៊ី ។ រូបថត៖ Quang Thuong/VGP

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ការជំរុញការវិនិយោគសាធារណៈ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនការប្រើប្រាស់ក្នុងស្រុកនឹងជាគន្លឹះក្នុងការជួយវៀតណាមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម និងពង្រឹងជំហររបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់។ លោក Shantanu Chakraborty បានឲ្យដឹងថា នៅក្នុងរបាយការណ៍ថ្មីបំផុត  ធនាគារអភិវឌ្ឍន៍អាស៊ីបានដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ពី ៦,៦% ដល់ ៦,៧%។ សម្រេចបានលទ្ធផលនេះគឺដោយសារ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ប្រទេសវៀតណាមសម្រេចបានអត្រាកំណើន GDP ល្អខ្លាំង ពោលគឺដល់ ៧,៥% ដែលភាគច្រើនដោយសារការលើកកម្ពស់ពាណិជ្ជកម្ម និងសកម្មភាពទាក់ទងនឹងការនាំចេញ មុនពេលគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិកចូលជាធរមានកាលពីខែសីហាកន្លងទៅ។ លើសពីនេះ វិស័យផលិតកម្ម ទេសចរណ៍និងសេវាកម្មផ្សេងទៀតសុទ្ធតែមានឱកាសជាច្រើនសម្រាប់កំណើនគួរឱ្យកត់សម្គាល់។

លោក Shantanu Chakraborty បានចាត់ទុកថា ក្នុងរយៈពេលខ្លី វៀតណាមត្រូវផ្តល់អាទិភាពដល់ការវិនិយោគសាធារណៈ។ រដ្ឋាភិបាលត្រូវមានគោលនយោបាយសារពើពន្ធដែលអាចបត់បែនបាន បង្កើនការចំណាយសាធារណៈលើវិស័យសង្គម ដើម្បីគាំទ្រដល់ប្រជាជនដែលងាយរងគ្រោះបំផុត និងក្នុងពេលជាមួយគ្នានេះ បង្កើនតម្រូវការប្រើប្រាស់ក្នុងស្រុក៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top