• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោក (WB) ជឿជាក់ថា នៅឆ្នាំ ២០២២នេះ សេដ្ឋកិច្ចវៀតណាមនឹងមានសញ្ញាវិជ្ជមានជាច្រើន

យោងតាមធនាគារពិភពលោក សូចនាករចលនាសំខាន់ៗនៃសេដ្ឋកិច្ចវៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយសារអត្រាគ្របដណ្តប់ការចាក់វ៉ាក់សាំង ដែលមានលើសពី ៧៣% នៃចំនួនប្រជាជន។
មនុស្សម្នាទិញទំនិញនៅផ្សារទំនើប Hapro Kham Thien (ហាណូយ) (រូបភាព៖ Tran Viet/TTXVN)

ក្នុងឯកសារបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមខែកុម្ភៈ ឆ្នាំ ២០២២ ធនាគារពិភពលោក (WB) បានសង្កត់ធ្ងន់ថា នៅដើមឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមមានសញ្ញាវិជ្ជមានជាច្រើន ពោលគឺ៖ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបន្តកើនឡើង; ការលក់រាយសរុបនៃទំនិញប្រើប្រាស់និងសេវាកម្មក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបានកត់ត្រាកំណើនវិជ្ជមានជាលើកដំបូង ចាប់តាំងពីផ្ទុះជំងឺរាតត្បាតមក; តុល្យភាពនៃពាណិជ្ជកម្មទំនិញនៅតែស្ថិតក្នុងអតិរេក។ យោងតាមធនាគារពិភពលោក សូចនាករចលនាសំខាន់ៗនៃសេដ្ឋកិច្ចវៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយសារអត្រាគ្របដណ្តប់ការចាក់វ៉ាក់សាំង ដែលមានលើសពី ៧៣% នៃចំនួនប្រជាជន។ នៅខែមករាឆ្នាំ ២០២២ កម្មវិធីអភិវឌ្ឍន៍និងស្តារសេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល ២០២២-២០២៣ ត្រូវបានប្រកាសឱ្យប្រើប្រាស់។ ក្នុងចំណោមនោះ ជំនួយសំខាន់ៗរួមមានការបន្តពន្យាពេលកំណត់សម្រាប់ការបង់ពន្ធ និងការជួលដី កាត់បន្ថយអត្រាពន្ធលើតម្លៃបន្ថែម (VAT) ២% និងបំពេញបន្ថែមដើមទុនវិនិយោគសាធារណៈ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ គណៈកម្មាធិការដឹកនាំ ការងារព័ត៌មានកិច្ចការបរទេស គណៈឃោសនាអប់រំមជ្ឈិម ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងស្ថាប័នពាក់ព័ន្ធបានរៀបចំសន្និសីទកាសែត ដើម្បីបើក​ដំណើរការពានរង្វាន់ជាតិស្តីពី​ព័ត៌មាន​កិច្ចការបរទេស​លើកទី ៩ ។ ពានរង្វាន់នេះមានគោលបំណងទទួលស្គាល់ និងផ្តល់កិត្តិយសដល់អ្នកនិពន្ធ ស្នាដៃ និងផលិតផលឆ្នើមក្នុងវិស័យព័ត៌មានកិច្ច​ការបរទេស និងរួមចំណែកលើកកម្ពស់សមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសលើ​វស័យជាច្រើន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម គឺជាទីភ្នាក់ងារអចិន្ត្រៃយ៍នៃពានរង្វាន់ជាតិស្តីពីព័ត៌មាន​កិច្ច​ការ​បរទេសលើកទី៩។

Top