• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោក អំពាវនាវឱ្យវិនិយោគិនលុបបំណុលសម្រាប់ប្រទេសក្រីក្រ


ប្រជាជនពាក់ម៉ាសដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅAbidjan ប្រទេស Cote d'Ivoire (រូបចត៖ AFP / VNA
 

ប្រធានធនាគារពិភពលោក (WB) លោក David Malpass បានឲ្យដឹងថាជំងឺរាតត្បាតCOVID-19 អាចបង្កឱ្យមានវិបត្តិបំណុលនៅក្នុងប្រទេសមួយចំនួន ហេតុដូច្នេះវិនិយោគិន ត្រូវតែត្រៀមខ្លួន មានទម្រង់មួយចំនួនដើម្បីជួយសង្គ្រោះប្រទេសទាំងនេះដូចជាការលុបចោលបំណុល។

កាសែតអាជីវកម្ម Handelsblatt (ប្រទេសអាឡឺម៉ង់) បានដកស្រង់សម្តីរបស់លោក David Malpass នៅក្នុងបទសម្ភាសន៍ជាមួយកាសែតនេះកាលពីថ្ងៃទី ៤ ខែតុលា ដោយអះអាងថាប្រទេសមួយចំនួន ប្រហែលជាមិនអាចសងបំណុលបានទេ ហេតុដូច្នេះ វិនិយោគិនក៏ត្រូវរៀបចំកាលវិភាគសងបំណុលឡើងវិញ ឬក៏លុបចោលបំណុលទាំងនេះផងដែរ។

លោកក៏បានចង្អុលបង្ហាញពីជំហានស្រដៀងគ្នានៅក្នុងវិបត្តិហិរញ្ញវត្ថុមុនៗនៅអាមេរិកឡាទីន និងគំនិតផ្តួចផ្តើមកាត់បន្ថយបំណុលសម្រាប់ប្រទេសដែលមានបំណុលខ្ពស់ក្នុងឆ្នាំ ១៩៩០ ផងដែរ។ គួរបញ្ជាក់ថា ក្នុងបរិបទដែលមានការព្រមានជាច្រើនថា ជំងឺរាតត្បាត Covid-19 អាចរុញច្រានប្រជាជនចំនួន ១០០ លាននាក់     អោយធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំងនោះ ប្រធានធនាគារពិភពលោក បានអំពាវនាវឱ្យមានការចូលរួមជួយឧបត្ថម្ភពីធនាគារឯកជន និងមូលនិធិវិនិយោគផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top