• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកបានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបានសន្ទុះងើបឡើងវិញ

នៅក្នុងរបាយការណ៍ "បច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាម" កាលពីខែមីនា ឆ្នាំ ២០២២ ធនាគារពិភពលោក (WB) បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបានសន្ទុះងើបឡើងវិញរបស់ខ្លួន។
  ផលិតស្បែកជើងសម្រាប់ការនាំចេញ។ (រូបថត៖ Tran Viet/TTXVN)  

យោងតាមធនាគារពិភពលោក ទិន្នន័យដែលមានស្រាប់បានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបន្តស្តារឡើងវិញ ក្នុងនោះ ផលិតកម្មឧស្សាហកម្មបានកើនឡើង ៨,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការលក់រាយទំនិញប្រើប្រាស់និងសេវាកម្មបានកើនឡើង ៣,១% ក្នុងអំឡុងពេលដូចគ្នា ថ្វីបើមានការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនករណីឆ្លងកូវីដ-១៩នាពេលថ្មីៗនេះ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់កម្លាំងពលកម្ម ផលិតកម្ម និងការប្រើប្រាស់ក៏ដោយ។ ទោះបីជាតម្លៃថាមពលបានកើនឡើង ប៉ុន្តែអតិផរណានៅតែស្ថិតក្រោមការគ្រប់គ្រង់ ដោយសារតម្លៃស្បៀងអាហារមានស្ថិរភាព ខណៈពេលដែលតម្រូវការក្នុងស្រុកនៅតែខ្សោយ។ អតិរេកថវិកាមានចំនួន ១,១ ពាន់លានដុល្លារអាមេរិកក្នុងខែកុម្ភៈដោយសារលទ្ធផលល្អនៃការប្រមូលប្រាក់ចំណូល ខណៈពេលដែលការចំណាយថវិកាបានកើនឡើងដោយសារតែការកែលំអ វឌ្ឍនភាពបើកចំណាយទុន វិនិយោគសាធារណៈ។ ខឿនសេដ្ឋកិច្ចវៀតណាមបន្តបង្ហាញពីភាពធន់ និងរក្សាបានសន្ទុះងើបឡើងវិញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top