• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកបន្តរួមដំណើរជាមួយវៀតណាមដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍

នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម និងលោកស្រី Mariam J. Sherman នាយិកាជាតិនៃធនាគារពិភពលោកទទួលបន្ទុកប្រទេសវៀតណាម ឡាវ និងកម្ពុជា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ​ចំពោះការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមចាប់ពីឆ្នាំ ១៩៩៣ មក ដែលមានដើមទុនសរុបរហូតដល់ ២៤ ពាន់លានដុល្លារអាមេរិក; មានបំណងចង់ឲ្យធនាគារពិភពលោកនឹងបន្តរួមដំណើរ ជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តកម្មវិធី និងគោលនយោបាយនានាដើម្បីជំរុញកំណើនប្រកបដោយចីរភាព ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ជាដើម។ ដោយថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានជឿទុកចិត្ត និងដាក់ការិយាល័យធនាគារពិភពលោកប្រចាំតំបន់នៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជានៅទីក្រុងហាណូយនោះ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះសំណើរបស់ធនាគារពិភពលោកអំពីការផ្ដល់ប្រាក់កម្ចីជាង ១១ ពាន់លានដុល្លារដល់ប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើវិស័យដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទ្រង់ទ្រាយធំ ថាមពល និងកសិកម្ម។ ល។

រីឯខ្លួនវិញ អនុប្រធានធនាគារពិភពលោក លោកស្រី Manuela V. Ferro មានបំណងចង់បន្តរួមដំណើរជាមួយវៀតណាម ដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ តាមរយៈសកម្មភាព និងគម្រោងជាក់លាក់។ លោកស្រី Manuela V. Ferro បានឲ្យដឹងថា ធនាគារពិភពលោកបាននិងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ផ្នែក និងស្ថាប័ននានារបស់វៀតណាម ដើម្បីត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវគម្រោងនានា ព្រមទាំងកសាងក្របខ័ណ្ឌសម្រាប់ភាពជាដៃគូថ្នាក់ជាតិវៀតណាម - ធនាគារពិភពលោកក្នុងដំណាក់កាលថ្មីផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top