ក្នុងត្រីមាសទី៤ ឆ្នាំ ២០២៣ កម្រិតនៃការពេញចិត្តរបស់អាជីវកម្មបានកើនឡើងយ៉ាងច្បាស់លាស់៖ សហគ្រាសមានទំនុកចិត្តលើស្ថានភាពបច្ចុប្បន្ន បានកើនឡើងពី ២៤% ក្នុងត្រីមាសទី ៣ ដល់ ៣២% ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ។ យថាទស្សន៍ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ក៏មានភាពវិជ្ជមានផងដែរ ដោយមានសហគ្រាសចំនួន ២៩% បានវាយតម្លៃយថាទស្សន៍របស់ខ្លួនគឺ“អស្ចារ្យ” ឬ“ល្អ” ។ សញ្ញាវិជ្ជមានមួយទៀត គឺកម្រិតព្រួយបារម្ភរបស់សហគ្រាសបានថយចុះពី ៩% មកត្រឹម ៥% ។ ប្រធាន EuroCham លោក Gabor Fluit បានធ្វើអត្ថាធិប្បាយថា ទោះបីជាមានកំណាត់ផ្លូវដ៏វែងឆ្ងាយសម្រាប់អាជីវកម្មងើបឡើងវិញទាំងស្រុង និន្នាការវិជ្ជមានកំពុងកើតមានឡើង ហើយអាជីវកម្មមានអារម្មណ៍សុទិដ្ឋិនិយមជាងមុន។
ការស្ទង់មតិក៏បានបង្ហាញថា នៅត្រីមាសទី ៤ ឆ្នាំ ២០២៣ ឋានៈជាចំណុចក្តៅនៃការវិនិយោគរបស់វៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់។ តួលេខគួរឱ្យចាប់អារម្មណ៍គឺ ៦២% អ្នកដែលត្រូវបានស្ទង់មតិបានរៀបចំណាត់ថ្នាក់វៀតណាមក្នុងចំណោមទិសដៅវិនិយោគសកលទាំង១០។ យោងតាមនាយក Decision Lab លោក Thue Quist Thomasen គន្លងសេដ្ឋកិច្ចរយៈពេលវែងរបស់វៀតណាមបានបង្ហាញថា“ផ្លូវកំណើនពោរពេញទៅដោយសក្តានុពល” ៕






