• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​

កង​ទ័ពស្មគ្រ​ចិត្ត​នៃ​​ប្រជាជន​វៀតណាម​ តថនៅ​ខេត្ត​កំពង់​ចាម​ មិនពេល​ពួក​គេ​ធ្វើ​មាតុភូមិ​និវត្តន៍​ នៅ​ឆ្នាំ​១៩៨៩
 

៤១ឆ្នាំបន្ទាប់ពីបានទទួលជ័យជំនះ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្តនៃប្រជាជនវៀតណាម ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាទទួលបានសមិទ្ធិផលយ៉ាងច្រើនសន្ធឹកស្ធាប់។ រហូតមកទល់ពេលនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុតនៅលើពិភពលោក រួមទាំងវិស័យនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សាមគ្គីភាព វិបុលភាព និងស្ថិរភាពនយោបាយកាន់តែមានភាពល្អប្រសើរ។ កិត្តិនាមរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិត្រូវបានទទួលការលើកកម្ពស់ និងកោតសរសើរជាបន្តបន្ទាប់។

ចំណងមិត្តភាពកម្ពុជា-វៀតណាម នៅបានបន្តអភិវឌ្ឍជាបន្តបន្ទាប់។ នាពេលថ្មីៗនេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលការអនុវត្តសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមមាន ការជំរុញការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជននៃប្រទេសទាំងពី ពិសេសយុវជនជំនាន់ក្រោយៗ អំពីទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម ហើយកម្ពុជាបានចាត់ទុកថ្ងៃទី៧ ខែមករា នេះជាថ្ងៃសម្រាកជាប្រវត្តិសាស្ត្ររបស់ជាតិផងដែរ។ ប្រទេសទាំងពីរនៅបានអនុវត្តយ៉ាងល្អនូវពិធីសារ និងផែនការសហប្រតិបត្តិការស្តីពីកិច្ចការពារ និងសន្តិសុខជាតិ។

ប្រទេសទាំងពីរត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី១៨ សន្និសីទលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

រួមគ្នាកាត់បន្ថយរាល់បញ្ហាស្មុគស្មាញនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ជាប្រវត្តិសាស្ត្រ នៃការចុះហត្ថលេខាលើឯកសារស្របច្បាប់ចំនួន២ ដែលទទួលស្គាល់សមិទ្ធិផល (៨៤%) នៃការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ហើយទន្ទឹមគ្នានេះបានឯកភាពពន្លឿនការបំពេញនីតិវិធីចាំបាច់សម្រាប់ឯកសារទាំងពីរខាងលើនឹងចូលជាធរមានក្នុងពេលឆាប់ៗ ហើយបន្តចរចាដើម្បីដោះស្រាយតំបន់ព្រំដែនដែលនៅសេសសល់ដែលមិនទាន់បានបោះបង្គោលព្រំដែន ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ប្រកបដោយសន្តិភាព។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានបញ្ជាក់ផងដែរថា នឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងក្នុងតំបន់ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងយន្តការដែលដឹកនាំដោយអាស៊ាន, អង្គការសហប្រជាជាតិ, អង្គការពាណិជ្ជកម្មពិភពលោក, ASEM, និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ។

ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ការវិនិយោគរបស់វៀតណាមនៅកម្ពុជាទទួលបានលទ្ធផលជាវិជ្ជមាន។ រហូតមកទល់ល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគចំនួន១៨៤ នៅកម្ពុជា ដែលមានទុនសរុបប្រមាណ ២.៧៦ ពាន់លានដុល្លារអាម៉េរិកដែលជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោម៧៨ ប្រទេសនិងដែនដី ដែលវៀតណាមបានដាក់ទុនវិនិយោគ (បន្ទាប់ពីប្រទេសរុស្ស៊ី និងឡាវ)។ ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ២០០៥។ ចាប់ពីឆ្នាំ២០១៥ រហូតមកទល់ពេលនេះ ទទួលបានគម្រោងជាមធ្យមចំនួន១០ក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគសរុបប្រមាណពី ៣០-៧០ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយភាគច្រើនផ្តោតលើវិស័យកសិកម្ម ធនាគារ និងទូរគមនាគមន៍។ ប្រទេសទាំងពីរក៏នៅមានការវិវឌ្ឍលើវិស័យជាច្រើនផ្សេងទៀតដូចជា ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ការអប់រំ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈ។ ជាមួយនឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ និងប្រកបដោយសុឆន្ទៈនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍនិងឈានដល់កម្រិតខ្ពស់ថ្មីមួយ នាពេលអនាគតដ៏ខ្លីខាងមុខ។

គួររំលឹកផងដែរថា រយៈពេល៤១ឆ្នាំកន្លងទៅ (០៧-០១-១៩៧៩ – ០៧-០១-២០២០) កងទ័ព និងប្រជាជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះប្រជាជនកម្ពុជា ដោយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម បង្កើតបានសាធារណរដ្ឋប្រជាមានិតកម្ពុជានិងក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា (៨ មករា ១៩៧៩) ។ ជ័យជំនះនេះបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃសាមគ្គីភាពអន្តរជាតិ ដ៏ស្មោះត្រង់ រវាងប្រជាជនកម្ពុជានិងប្រជាជនវៀតណាម និងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ។

ក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីការបញ្ចប់សង្គ្រាមវៀតណាម ប្រជាជនកម្ពុជានៅមិនទាន់ទទួលបានសន្តិភាពនៅឡើយ ប៉ុន្តែបែជាត្រូវធ្លាក់ចូលក្នុងសោកនាដកម្មដ៏ធំធេងបន្ថែមទៀត។ ក្រុមរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត-អៀង សារី-ខៀវ សំផន បានដាក់ប្រទេសកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ឯងដ៏គួរឱ្យភ័យខ្លាចបំផុត ដែលមិនធ្លាប់មានទាល់តែសោះតាំពីមុនមក នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ ពួកគេបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាង ៣លាននាក់។ ពួកគេក៏បានជាន់ឈ្លីតម្លៃល្អនៃទំនាក់ទំនងកម្ពុជា-វៀតណាម ដោយបានធ្វើសង្គ្រាមបង្ហូរឈាមរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីភាគនិរតីនៃប្រទេសវៀតណាម។

ទោះបីជាប្រទេសវៀតណាមនៅមិនទាន់បានរួចផុតពីការលំបាកធ្ងន់ធ្ងរនៃសង្គ្រាមរបស់ខ្លួន និងការឡោមព័ទ្ធ និងធ្វើការចរាចរណ៍ មុនពេលមានសកម្មភាពឈ្លានពាន និងប្រល័យពូជសាសន៍ ដ៏ឃោរឃៅពី របបខ្មែរក្រហមក៏ដោយ តែដោយឆ្លើយតបតាមការអំពាវនាវបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីជួយសង្គ្រោះប្រទេស និងប្រជាជនកម្ពុជា ដែលកំពុងធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ បក្សកុម្មុយនិស្តវៀតណាម ជាមួយកងទ័ព និងប្រជាជនវៀតណាម បានអនុវត្តសិទ្ធិស្របច្បាប់ ដើម្បីការពារខ្លួន និងការជួយសង្គ្រោះ បានធ្វើការវាយលុកចូលមកកម្ពុជា និងបានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានជួយសង្គ្រោះប្រជាជនកម្ពុជាពីអំពើប្រល័យពូជសាសន៍ បានទទួលមកវិញនូវសិទ្ធិរស់រានមានជីវិត មានសិទ្ធិជាមនុស្ស ហើយឈានចូលយុគសម័យឯករាជ្យ សេរីភាពពិតប្រាកដ ធ្វើឱ្យប្រទេសនិងប្រជាជនរស់ឡើងវិញ កសាងជីវិតប្រកបដោយសន្តិភាព និងស្រស់បំព្រង។ នេះក៏ជាជ័យជម្នះរួមរបស់ប្រជាជន នៃប្រទេសទាំងពីរដែលបង្ហាញពីកម្លាំងនៃស្មារតីសាមគ្គីភាពអន្តរជាតិភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់ដ៏ពេញលេញរវាងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយនឹងជ័យជម្នះ នេះទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានផ្លាស់ប្តូរទៅរកសម័យកាលថ្មីមួយ ដែលជំរុញសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ លើគោលការណ៍សន្តិភាព និងការគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក សម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសទាំងពីរ។

បន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម វៀតណាមបានបន្តបេសកកម្មដ៏ខ្ពស់របស់ខ្លួនក្នុងការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ និងធ្វើឱ្យការរស់នៅរបស់ប្រជាជនមានសភាពដូចដើមវិញ។ ការប្រយុទ្ធគ្នាយ៉ាងលំបាក និងដោយមានការលះបង់ខ្ពស់របស់ទាហានស្ម័គ្រចិត្តវៀតណាមជាច្រើនកង និងកំលាំងប្រដាប់អាវុធបដិវត្តកម្ពុជា បានជួយឱ្យកំលាំងប្រដាប់អាវុធកម្ពុជាខ្លួនឯងកាន់តែខ្លាំងឡើង និងអាចការពារប្រទេសបាន។ ពីភាពជាក់ស្តែងនេះ យោងតាមកិច្ចព្រមព្រៀងរវាងបក្ស និងរដ្ឋនៃប្រទេសទាំងពីរ នាឆ្នាំ១៩៨៩ វៀតណាមបានសម្រេចដកកងទ័ពស្ម័គ្រចិត្តទាំងអស់ដែលបានបំពេញកាតព្វកិច្ចអន្តរជាតិដ៏រុងរឿងរបស់ខ្លួនពីកម្ពុជា។

អាចនិយាយបានថា ជ័យជំនះរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានបិទប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត និងឈឺចាប់បំផុតរបស់ប្រជាជនកម្ពុជា ដោយបើកយុគសម័យឯករាជ្យ សន្តិភាព សេរីភាព និងការអភិវឌ្ឍសម្រាប់ប្រទេសមួយនេះ។ ជាមួយគ្នានេះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានក្លាយជាទិវាជាតិរបស់ប្រជាជនកម្ពុជាផងដែរ។

យើងអាចមើលឃើញថា អត្ថន័យរបស់កងទ័ពប្រជាជនវៀតណាម ដែលជួយប្រជាជនកម្ពុជាឱ្យរួចផុតពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហមនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅតែស្ថិតដក់នៅជាប់ក្នុងចិត្តរបស់ប្រជាជនជារៀងរហូតតទៅ។ ក្នុងន័យនេះ ចំណងមិត្តភាពនេះ នឹងជួយលើកស្ទួយដល់បុព្វហេតុកសាង និងការពារជាតិរបស់ប្រទេសទាំងពីរ ក៏ដូចជារួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការជាតិ លើកកម្ពស់ការធ្វើសមាហរណកម្មតំបន់និងអន្តរជាតិ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាមក្នុងយុគសម័យថ្មី៕

តាម Khmertimes


ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top