• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងអាហ្រ្វិកខាងត្បូង - វៀតណាមកំ​ពុង​ឈាន​ចូលដំណាក់​កាលអភិវឌ្ឍន៍​ថ្មី

លោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានសន្យាថានឹងខិតខំប្រឹងប្រែងរួមវិភាគទានក្នុងអាណត្តិបេសកកម្មការទូត ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងលោក Hoang Sy Cuong បានជូនសារតាំងរបស់ប្រធានរដ្ឋលោក Vo Van Thuong ឡើងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa (រូបថត៖ VNA)

នារសៀលថ្ងៃទី៣ ខែតុលា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Pretoria ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងលោក Hoang Sy Cuong បានជូនសារតាំងរបស់ប្រធានរដ្ឋលោក Vo Van Thuong ឡើងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa។

នៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានសន្យាថានឹងខិតខំប្រឹងប្រែងរួមវិភាគទានក្នុងអាណត្តិបេសកកម្មការទូត ដើម្បីបន្តបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសគឺបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ជាការឆ្លើយតប លោកប្រធានាធិបតី Ramaphosa បានសម្តែង សេចក្តីសប្បាយរីករាយអំពីទំនាក់ទំនងអាហ្រ្វិកខាងត្បូង - វៀតណាម ដែលកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ខណៈដែលប្រទេសទាំងពីររៀបចំពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៩៣-២០២៣)។ លោកបានឲ្យដឹងថា៖ ប្រទេសទាំងពីរបានរៀបចំពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតជាមួយសកម្មភាពដ៏សកម្ម សម្បូរបែប រស់រវើកជាច្រើន ជាពិសេសគឺដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ទៅកាន់អាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែកញ្ញាកន្លងទៅផងដែរ៕  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នា​រសៀលថ្ងៃទី៨ ខែតុលា នៅទីស្នាក់ការ​មជ្ឈិមបក្ស (ហាណូយ) សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំបិទ​ បន្ទាប់ពីធ្វើការរយៈពេលបួនថ្ងៃ (ថ្ងៃទី៥-៨ ខែតុលា)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ​ជាច្រើន ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមអនុម័ត។

Top