• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់រីកចម្រើនយ៉ាងខ្លាំងក្លា ស៊ីជម្រៅនិងទូលំទូលាយ

នាបច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំទី១៤របស់នូវែលហ្សេឡង់។ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ចំនួន១,៩៣ពាន់លានដុល្លា នូវែលហ្សេឡង់ (ស្មើនឹង១,៣៥ ពាន់លានដុល្លាអាមេរិក) កើន៦,៩%បើធៀបនឹងឆ្នាំ ២០១៩។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបលោកស្រីឯកអគ្គរដ្ឋទូត Tredene Cherie Dobson បន្ទាប់ពីពិធីជូនសារតាំងកាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ។ (រូបថត៖ VNA)


ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ថ្មីប្រចាំវៀតណាម លោកស្រី Tredene Cherie Dobson បានបញ្ជាក់ថា ការដែលនូវែលហ្សេឡង់និងវៀតណាមលើកកម្រិតទំនាក់ ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែកក្កដាឆ្នាំ២០២០នោះ គឺសញ្ញាសម្គាល់ដ៏ សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ ឆ្លើយបទសម្ភាសន៍ទីភ្នាក់ងារសារ ព័ត៌មានវៀតណាមក្នុងឱកាសគម្រប់ខួប៤៦ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ (១៩ មិថុនា ១៩៧៥ - ១៩ មិថុនា២០២១) លោកស្រីឯកអគ្គរដ្ឋទូត Dobson បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាង Wellington និងហាណូយកំពុងរីកចម្រើន យ៉ាងខ្លាំងក្លា ស៊ីជម្រៅ ទូលំទូលាយហើយនៅតែមានសក្ដានុពលជាច្រើនទៀត។ នា បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំទី១៤ របស់នូវែលហ្សេឡង់។ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ចំនួន ១,៩៣ពាន់លានដុល្លា នូវែលហ្សេឡង់ (ស្មើនឹង១,៣៥ពាន់លានដុល្លាអាមេរិក) កើន៦,៩%បើធៀបនឹងឆ្នាំ ២០១៩។

លោកស្រីឯកអគ្គរដ្ឋទូត Dobson បានសង្កត់ធ្ងន់ថា នូវែលហ្សេឡង់និងវៀតណាមសុទ្ធតែឆ្ពោះទៅរកការជំរុញកំណើនយ៉ាងខ្លាំងក្លាក្រោយជម្ងឺរាតត្បាត ព្រមទាំង បញ្ជាក់ថា ប្រទេសទាំងពីរអាចឆ្លៀតយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយគុណ ភាពខ្ពស់ដែលភាគីទាំងពីរបានចុះហត្ថលេខាដើម្បីបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top