• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍យ៉ាងជាក់ស្ដែងនិងគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជិត ២ ឆ្នាំនៃការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងវៀតណាម - ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរ ជាក់ស្ដែងនិងគ្រប់ជ្រុងជ្រោយ។
លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោកស្រី Obuchi Yuko សមាជិការដ្ឋសភាជប៉ុន ប្រធានសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម។ (រូបថត៖ TTXVN)

នេះត្រូវបានបញ្ជាក់ដោយលោកអគ្គលេខាបក្ស តូ ឡឹម ក្នុងជំនួបជាមួយលោកស្រី Obuchi Yuko សមាជិការដ្ឋសភាជប៉ុន ប្រធានសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម នារសៀលថ្ងៃទី៧ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ)។

លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម គាំទ្រប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ចលនាសហគ្រាសជប៉ុនចូលរួមយ៉ាងសកម្មក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ គម្រោងថាមពលថ្មីដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន ជំរុញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បណ្ដុះបណ្ដាលធនធានមនុស្ស ជាដើម។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជន វៀតណាមជាង ៦០ ម៉ឺននាក់នៅជប៉ុន។ លោកអគ្គលេខាបក្ស ក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួល ចែករំលែកទស្សនៈ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់។

រីឯខ្លួនវិញ លោកស្រី Obuchi Yuko ជឿជាក់ថា ជាមួយនឹងប្រជាជនវ័យក្មេង អត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ និងការអប់រំមានកម្រិតខ្ពស់ វៀតណាមនឹងបន្តអភិវឌ្ឍន៍នាពេលខាងមុខ។ លោកស្រី Obuchi បានអះអាងថា ជប៉ុនគាំទ្រចំពោះការផ្លាស់ប្ដូរថ្មីរបស់វៀតណាម ហើយមានបំណងរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top