• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-កម្ពុជា៖ ពង្រឹងដើម្បីអភិវឌ្ឍន៍

​​នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាម ចាប់​ពី​ថ្ងៃ​​ទី៤​ ដល់ថ្ងៃទី​៥ ខែតុលា តាម ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc។ ដំណើរ​ទស្សនកិច្ចលើកនេះមានសកម្មភាពសំ​ខាន់ៗ ដែលត្រូវបានរំ​ពឹង ទុកថា នឹងបង្កើត​ជំហាន​អភិវឌ្ឍ​ថ្មី​ក្នុងទំនាក់ទំនង​ទ្វេភាគី​។
 
ទំនាក់ទំនងពិសេសរវាង​វៀតណាមនិងកម្ពុជាត្រូវបាន​ពូនជ្រុំនិងអភិវឌ្ឍ ដោយ​ឥត​ឈប់​ឈរ​ចាប់​តាំង​ពីពេ​ល​បង្កើត​មុន​នេះ៥០ឆ្នាំមក។ ប្រទេសទាំងពីរ កំពុងជំរុញខ្លាំងនូវទំនាក់ទំនងតាមទិសស្លោក “អ្នកជិតខាងល្អ មិត្តភាព​ប្រពៃណី​ កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ចីរភា​ព យូរ​អង្វែង”។
 
រួមគ្នាស្ថាបនាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍ
 
វៀតណាមនិងកម្ពុជាសុទ្ធតែអនុវត្តគោលនយោបាយ​កិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុ​ភាគី​និយម ពិពិ​ធកម្ម​​ទំនាក់​​ទំនងអន្តរជាតិ ព្រមទាំង យកចិត្តទុកដាក់យ៉ាងខ្លាំង​ដល់ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ជាអ្នក​​ជិត​ខាង ដោយឈរលើគោលការណ៍នានាដូចជា៖ គោរពឯករាជ្យអធិបតេយ្យភាពនិង បូរណ​ភាព​ដែន​ដី​របស់​គ្នា មិនធ្វើអន្តរាគមន៍ដល់ការងារផ្ទៃក្នុងរបស់គ្នា សហប្រតិ បតិ្តការប្រកប​ដោយ​សមភាព​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក ដោះស្រាយ ប​ញ្ហាទាំង​អស់​ដែល​កើត​មាន​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​សន្តិ​វិធី​។
​ 
ក្នុង​ប៉ុន្មានឆ្នាំកន្លងទៅ ភាគីទាំងពីរបន្តរក្សានិងពង្រីកប្រសិទ្ធភាពនៃយន្តការ សហប្រតិបត្តិការនានា បង្កើន​ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ក៏ ដូចជាជំនួបប្រាស្រ័យ ជំនួប​ពិភាក្សាការ​ងារ​រវាង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់និងគ្រប់ជាន់ ថ្នាក់ ព្រមទាំងចុះហត្ថលេខាលើឯកសារជាច្រើនស្ដីពីការអភិវឌ្ឍកិច្ចសហប្រតិ បត្តិការ​គ្រប់ជ្រុងជ្រោយទ្វេភាគីផងដែរ។
 
គួរបញ្ជាក់​ថា ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាមានការរីកចម្រើនជា ច្រើន ក្រោយពីការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រនីតិកាលទី៦របស់កម្ពុជានិងការបង្កើត រាជរដ្ឋាភិបាលថ្មីនាខែកញ្ញាឆ្នាំ២០១៨។ ព្រឹត្តិការណ៍​លេច​ធ្លោនា​នារវាងប្រទេស ទាំងពីរនាពេលកន្លងទៅ គឺដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជារបស់អគ្គលេខា បក្ស ប្រធាន​រដ្ឋវៀតណាមលោក Nguyen Phu Trong កាលពីខែកុម្ភៈឆ្នាំ២០១៩ ដំណើរទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​វៀត​ណាម​របស់នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែននាខែធ្នូឆ្នាំ២០១៨ ក៏ដូចជាដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​រដ្ឋសភា សម្ដេច ហេង សំរិន នាខែឧសភា ឆ្នាំ២០១៩ ជាដើម។ ក្រៅពីនោះ ការដែល នាយករដ្ឋមន្រ្តី​នៃប្រទេស​ទាំងពីរតែងតែជួបពិភាក្សាគ្នានៅខាងក្រៅវេទិកាពហុភាគីនានា ក៏បានបំពេញបន្ថែម​នូវកម្លាំង​ចលករ​សម្រាប់​ទំនាក់ទំនងទ្វេភាគីផងដែរ។
 
នាដើមឆ្នាំ​២០១៩ វៀតណាមនិងកម្ពុជាបានសហការគ្នារៀបចំកិច្ចប្រជុំសហ ប្រតិបតិ្តការនិង​អភិវឌ្ឍ​បណ្ដា​ខេត្ត​ព្រំដែន​លើកទី១០នៅវៀតណាម (ខែមករា ឆ្នាំ២០១៩) ពិធីរំលឹកខួបលើកទី៤០ទិវាជ័យ​ជំនះក្នុង​ការប្រយុទ្ធ​ការ​ពារ​ព្រំដែន ភាគនីរតីនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជ សាសន៍ (ខែមក​រា​ឆ្នាំ​២០១៩)។ ព្រឹត្តិការណ៍ទាំងនេះបានបង្ហាញយ៉ាងច្បាស់ លាស់នូវ​ទំនាក់ទំនង​សាមគ្គីភាព​ដ៏ល្អប្រសើរ​រវាង​ប្រជាជាតិ​ទាំងពី​រ​វៀតណាម-កម្ពុជា។
 
ជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែង
 
ដោយឈរលើមូលដ្ឋាន​គ្រឹះនៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើរនោះ គឺកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគី​វៀត​ណាម​-កម្ពុជា ក៏កំពុងបានជំរុញខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ។ ប្រសិនបើក្នុងចន្លោះពីឆ្នាំ១៩៩៧ដល់ឆ្នាំ១៩៩៩ ទំ​ហំ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានតែ១៣០លានដល់១៥០លាន ដុល្លាអាមេរិកក្នុង មួយឆ្នាំប៉ុណ្ណោះ គឺដល់ឆ្នាំ​២០១៨បានឡើងទៅ៤,៨ពាន់លានដុល្លាអាមេរិក។ ហើយគោលដៅ៥ពាន់លានដុល្លាអាមេរិក ដែលភាគីទាំង​ពីរដាក់ចេញចំពោះឆ្នាំ ២០២០ អាចត្រូវបានសម្រេចក្នុងឆ្នាំ២០១៩នេះតែម្ដង។
 
លើវិស័យ​វិនិយោគ គិតដល់ចុងឆ្នាំ២០១៨ វៀតណាមមានគម្រោងវិនិយោគ ចំនួន២០០នៅកម្ពុជា ក្នុងដើម​ទុន​ចុះ​បញ្ជីសរុបជាង៣ពាន់លានដុល្លាអាមេរិក ដោយផ្ដោត ទៅលើវិស័យកសិកម្មនិងរុក្ខកម្ម។ នាបច្ចុប្បន្ន វៀតណាម​ស្ថិតក្នុងចំណោម ប្រទេសចំនួន១០ដែលបោះទុនច្រើនបំផុតចូលក្នុងទឹកដីកម្ពុជា។ សកម្មភាពវិនិ យោគអាជីវកម្ម​របស់សហគ្រាសវៀតណាមត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងថ្នាក់ដឹក​នាំកម្ពុជាដទៃទៀតវាយតម្លៃខ្ពស់ ដោយបានរួម វិភាគទានយ៉ាងសកម្ម​ទៅក្នុង​សន្តិសុខ​សង្គម​និង​កា​រអភិវឌ្ឍនៃប្រទេសនេះ។ ក្នុង ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ កា​រ​ដែល​នាយក​រដ្ឋមន្រ្តីនៃប្រទេស ទាំងពីរអញ្ជើញធ្វើ​ជាសហអធិបតី​នៅក្នុងកិច្ច​ប្រជុំពន្លឿន​វិនិយោគ​និង​ពាណិជ្ជកម្ម​វៀត​ណាម​-កម្ពុជា នឹងបើកចេញឱកាសសហប្រតិបតិ្តការថ្មីជាច្រើនសម្រាប់សហ គ្រាសនៃភាគីទាំងពីរ។
 
ចំពោះ​បញ្ហាព្រំដែននោះ គឺកម្លាំងសមត្ថកិច្ចនៃប្រទេសទាំងពីរបានសហការ គ្នាគ្រប់គ្រង​យ៉ាង​ល្អនូវ​ខ្សែព្រំ​ដែន​រួម​។ រហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរ បានសម្រេច៨៤%នៃការងារ​ខ័ណ្ឌ​សីមា​បោះបង្គោល​ព្រំដែន​លើដី​គោក​។ ហើយ នាថ្ងៃទី៥ ខែតុលា ខាងមុខនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនឹងអញ្ជើញធ្វើ ជាសហអធិបតី​នៅក្នុង​កិច្ចប្រជុំបូកសរុបការងារខ័ណ្ឌសីមាបោះបង្គោល​ ព្រំដែនលើដីគោកវៀតណាម-កម្ពុជា​ក្នុង​ដំណាក់​កាលពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៩។ នាយករដ្ឋមន្រ្តីទាំងពីរក៏​នឹង​អញ្ជើញ​ធ្វើជាសាក្សី​នៅពិធី​ចុះហត្ថ​លេខា​លើឯកសារគតិយុត្តចំនួន២ច្បាប់ដែលកត់សម្គាល់នូវសមិទ្ធផលក្នុងការងារខ័ណ្ឌសីមាបោះ បង្គោលព្រំ​ដែន​រវាង​ប្រទេសទាំងពីរផងដែរ។ នេះជាព្រឹត្តិការណ៍ដែលមាន អត្ថន័យដ៏សំខាន់ ដោយគូសសញ្ញា​លើកដំបូង​ដែលមាន​ឯកសារ​គតិយុត្តកំណត់ ព្រំដែនរវាងប្រទេសទាំងពីរ។
 
ទំនាក់ទំនងរ​វាងវៀតណាមនិងកម្ពុជាជាទំនាក់ទំនងជាអ្នកជិតខាង ពិសេស។ ការដែលថ្នាក់​ដឹក​នាំជាន់​ខ្ពស់នៃប្រទេស​ទាំងពីរប្ដេជ្ញាចិត្តពូនជ្រុំអោយ ទំនាក់ទំនងនេះកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ នឹងបង្កើតបរិយា​កាសងាយ ស្រួលដើម្បី ប្រជាជននៃប្រទេសទាំងពីរមានជីវភាពរស់នៅប្រកបដោយ សុខសន្តិភាព​ ស្ថិរភាព ព្រមទាំងរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវ គោលដៅអភិវឌ្ឍសេដ្ឋកិច្ច​សង្គមនានា​នៃប្រទេសនីមួយៗផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអំពីជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានតំណាងពាណិជ្ជកម្មអាមេរិក Jamieson L. Greer និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien នាថ្ងៃទី ២៣ ខែមេសា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអា មេរិក និងវៀតណាម។

Top