• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបង្ហាញពីទំព័រវែបសាយព័ត៌មានពិសេសអំពីការបោះឆ្នោះជ្រើសរើសគណៈប្រតិភូតំណាងរដ្ឋសភា និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។

ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅហាណូយ ទីភ្នាក់ងារសារព័ត៌មានវៀតណាម សម្ពោធបើកទំព័រវែបសាយពិសេសអំពីការបោះឆ្នោះជ្រើសរើសគណៈប្រតិភូតំណាងរដ្ឋសភានិតីកាល១៥ និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណាត្តិកាល ២០២១ - ២០២៥នៅ អាសយដ្ឋាន៖ http://baucuquochoi.vn.

ថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅពិធីបើកសម្ពោធវែបសាយព័ត៌មានពិសេសអំពីអំពីការបោះឆ្នោះជ្រើសរើសគណៈប្រតិភូតំណាងរដ្ឋសភានិតីកាល១៥ និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់។ រូបថត៖ វ៉ាន់ដេប/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ទិដ្ឋភាពពិធិបើកសម្ពោធវែបសាយព័ត៌មានពិសេសអំពីអំពីការបោះឆ្នោះជ្រើសរើសគណៈប្រតិភូតំណាងរដ្ឋសភានិតីកាល១៥ និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណាត្តិកាល ២០២១ - ២០២៥ ។ រូបថត៖ វ៉ាន់ដេប/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

សមមិត្ត ង្វៀន ឌឹកឡើយ (Nguyen Duc Loi)  អគ្គនាយកនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមថ្លែងសុន្ទរកថានៅពិធីបើកសម្ពោធវែបសាយ។ រូបថត៖ វ៉ាន់ដេប/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

មានការចូលរួមពីលោកប្រធានរដ្ឋសភា វឿង ឌិញហ្វេ (Vuong Dinh Hue) លោកបានវាយតម្លៃការងាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ដែលបង្កើតវែបសាយព័ត៌មានពិសេសអំពីការបោះឆ្នោត នាំមកជូនមហាជណ មជ្ឈដ្ឋានអ្នកកាសែតក្នុងនិងក្រៅប្រទេស អំពីទិដ្ឋភាពទាំងស្រុងមួយ ច្បាស់លាស់ ទាន់ពេលអំពីការបោះឆ្នោតគណៈប្រតិភូតំណាងរដ្ឋសភានិតីកាលទី១៥ និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណាត្តិកាល ២០២១ -២០២៦។

លោកអគ្គនាយកនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក ង្វៀន ឌឹកឡើយ (Nguyen Duc Loi) អះអាងថា បន្តពីភាពជោគជ័យនៃវែបសាយពិសេសអំពីមហាសន្និបាតបក្សលើកទី១៣ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ជឿជាក់វែបសាយពិសេសអំពីការបោះឆ្នោតនឹងនាំមកជូនមហាជន សហការី នូវទិដ្ឋភាព ច្បាស់លាស់ និងទាន់ពេលអំពីការបោះឆ្នោតគណៈប្រតិភូតំណាងរដ្ឋសភានិតីកាលទី១៥ និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់អាណាត្តិកាល២០២១ -២០២៦។

ដើម្បីឆែករកប្រើប្រាស់ព័ត៌មានឯកសារក៏ដូចជារូបភាពគុណភាពខ្ពស់ ទីភ្នាក់ងារកាសែតត្រូវការ ចូលទៅគណនីម្តងជាមុន ហើយបន្ទាប់ក្រោយមកអាចប្រើប្រាស់បានជាច្រើនលើក។ ទីភ្នាក់ងារព័ត៌មានក៏អាចទទួលបានលេខកូដដើម្បីភ្ជាប់ widget និងបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ លើវែបសាយរបស់ខ្លួន (ព័ត៌មានណែនាំលម្អិតនៅអាសយដ្ឋាន  http://baucuquochoi.vn)៕

កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top