• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីបំផុត ក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា មិនមានភ័ស្តុតាងណាមួយដែលសន្និដ្ឋានថា វៀតណាមបន្លំរូបិយប័ណ្ណទាល់តែសោះ

នៅថ្ងៃទី ១៦ ខែមេសា ក្រសួងរតនាគាររហរដ្ឋអាមេរិកបានឲ្យដឹងថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា ប្រទេសវៀតណាមបានបន្លំរូបិយប័ណ្ណ ដើម្បីបង្កើតអត្ថប្រយោជន៍ប្រកួតប្រជែងពាណិជ្ជកម្មទាល់តែសោះ។

ទីស្នាក់ការនៃធនាគារជាតិវៀតណាម


សេចក្តីប្រកាសពោលខាងលើ ត្រូវបានក្រសួងរតនាគារអាមេរិកលើកឡើងក្នុងរបាយការណ៍របស់ខ្លួនបញ្ជូនទៅរដ្ឋសភា ជារៀងរាល់ ៦ ខែម្តង។ រួមជាមួយប្រទេសវៀតណាមស្វីស និង តៃវ៉ាន់ (ចិន) ក៏ត្រូវបានដកចេញពីបញ្ជីប្រទេស ដែលក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថា បន្លំអត្រាប្តូរប្រាក់។

មុននោះ នៅថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២០ ក្រសួងរតនាគារសហរដ្ឋ អាមេរិកបានចេញរបាយការណ៍ស្តីពី “គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិង គោលនយោបាយប្តូរប្រាក់បរទេសនៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក” ដែលជាលើកដំបូងបានដាក់វៀតណាមនិងស្វ៊ីសចូលក្នុងក្នុងបញ្ជីនៃការធ្វើបន្លំរូបិយប័ណ្ណ។ ឆ្លើយតបចំពោះការដែលរដ្ឋអំអាចអាមេរិកកាលនោះ ចោទប្រកាន់វៀតណាមជាប្រទេសបន្លំរូបិយប័ណ្ណ ក្រសួងការបរទេសវៀតណាមបានអះអាងថា៖ វៀតណាមរក្សាការសន្ទនានិងពិគ្រោះយោបល់ប្រកបដោយការស្ថាបនាជាមួយភាគីអាមេរិកក្នុងការដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី ក្នុងទិសដៅចីរភាពនិងធ្វើសុខដុមកម្មផលប្រយោជន៍របស់ភាគីទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top