• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីតាំងរបស់ CIA នៅអារ៉ាប៊ីសាអូឌីត​រងការវាយប្រហារ - អ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើគោលដៅជាច្រើន​នៅអ៊ីរ៉ង់

កាលពីថ្ងៃទី ៣ ខែមីនា ទីតាំងស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) នៅស្ថានទូតអាមេរិកប្រចាំនៅអារ៉ាប៊ីសាអូឌីត រងការវាយប្រហារដោយយន្តហោះដ្រូនមួយគ្រឿង។ កាយវិការនេះ បានកើតឡើងក្នុងបរិបទដែលមានជម្លោះយោធាកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ស្ថានទូតរងការវាយប្រហារដោយយន្តហោះដ្រូនពីរគ្រឿង ដែលបណ្តាលឱ្យមានអគ្គីភ័យ និងការខូចខាតសម្ភារៈមួយចំនួន។

បច្ចុប្បន្ន CIA មិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។

មុននោះ អ៊ីរ៉ង់បានពង្រីកការវាយប្រហារសងសឹកជាមួយនឹងមីស៊ីល និងយន្តហោះដ្រូន សំដៅទៅលើគោលដៅនិងមូលដ្ឋានយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា។ ឧត្តមសេនីយ៍ Ebrahim Jabbari កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានព្រមានថា អ៊ីរ៉ង់នឹងបន្តសងសឹកយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រសិនបើសង្គ្រាមនៅតែបន្ត ហើយក៏បានបិទច្រកសមុទ្រ Hormuz ផងដែរ។

ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាស បើក "រលកវាយប្រហារទ្រង់ទ្រាយធំ" ថ្មីមួយ សំដៅទៅលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់។ គោលដៅនៃការវាយប្រហារថ្មីទាំងនេះ រួមមាន "ទីតាំងបាញ់មីស៊ីល ប្រព័ន្ធការពារដែនអាកាស និងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម" របស់អ៊ីរ៉ង់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top