• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Tan An ខេត្ត Long An បំពេញភារកិច្ចកសាងជនបទថ្មី

ទីក្រុង Tan An ខេត្ត Long An បំពេញភារកិច្ចកសាងជនបទ​ថ្មី (រូបថត៖ baolongan)
 

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ខេត្ត Long An បានរៀបចំពិធីប្រកាស សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីដោយទទួលស្គាល់ទីក្រុង Tan An ដែលបានបំពេញភារកិច្ចកសាងជនបទថ្មីក្នុងឆ្នាំ ២០១៩។

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានលើកឡើងថា ក្នុងរយៈពេលខាងមុខនេះ បក្ខសភាគ និងទីក្រុង Tan An គួរតែផ្តោតលើការអភិវឌ្ឍផលិតកម្ម ដោយផ្សារភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ ក្នុងទិសដៅបង្កើនតម្លៃបន្ថែមនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមជាមួយគ្នានោះ បន្តអនុវត្តកាងារឃោសនាការ និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនដើម្បីឱ្យប្រជាជនទាំងអស់មានភាពម្ចាស់ការ និងចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មី។ លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh អញ្ជើញមានប្រសាសន៍ថា៖ “ទីក្រុង Tan An ត្រូវរៀបចំឱ្យបានល្អនូវការអនុវត្តកម្មវិធីសេដ្ឋកិច្ចសំខាន់ៗ ដែលបានដាក់ចេញ ដោយផ្តោតលើកំណែទម្រង់រដ្ឋបាលនិងកែលម្អបរិយាកាសវិនិយោគនិងការអភិវឌ្ឍអង្គភាពអាជីវកម្ម។ ជាមួយគ្នានោះ ត្រូវផ្តោតលើការកៀរគរប្រភពធនធានប្រកបដោយប្រសិទ្ធភាពដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ជំរុញការកែទម្រង់រដ្ឋបាលនិងអនុវត្តសមិទ្ធិផលនៃបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីកសាងឃុំ សង្កាត់ឲ្យក្លាយទៅជាឃុំគំរូជនបទថ្មី”។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានចូលរួមកិច្ចប្រជុំដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបោះឆ្នោតសកលដំបូង និងបូកសរុបការងារអាណត្តិ ២០១៦-២០២១ នៅខេត្ត Long An ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top