• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Hoi An បន្តជាគោលដៅទេសចរណ៍ជួរមុខរបស់វៀតណាម និងពិភពលោក

ក្នុងដំណាក់កាលឆ្នាំ ២០១២-២០២៥ ទីក្រុងបុរាណ Hoi An នៃទីក្រុង Da Nang បានវិនិយោគជាង ១.៣២៤ លានលានដុង (ប្រហែល ៥៨ លានដុល្លារអាមេរិក) ដើម្បីរៀបចំផែនការមេ អភិរក្ស ជួសជុល និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។ "Hoi An គឺជាគំរូមួយនៃទីក្រុងកំពង់ផែអាស៊ីប្រពៃណី ដែលត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះ"។
បេតិកភណ្ឌវប្បធម៌ពិភពលោកទីក្រុងបុរាណ Hoi An គឺជាមោទនភាពរបស់វៀតណាមនៅលើផែនទីបេតិកភណ្ឌពិភពលោក។ រូបថត៖ Thanh Tùng/TTXVN

បេតិកភណ្ឌវប្បធម៌ពិភពលោកទីក្រុងបុរាណ Hoi An គឺជាមោទនភាពរបស់វៀតណាមនៅលើផែនទីបេតិកភណ្ឌពិភពលោក។ ទីក្រុង Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ១៩៩៩។ ក្នុងឆ្នាំ ២០១២ នាយករដ្ឋមន្ត្រីបានអនុម័តលើផែនការមេសម្រាប់ការអភិរក្ស ស្ដារឡើងវិញ និងការលើកកម្ពស់តម្លៃនៃទីក្រុងបុរាណ Hoi An ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ទីក្រុង Hoi An និងទេសចរណ៍ដំណាក់កាល ២០១២-២០២៥។

បន្ទាប់ពីទីក្រុង Da Nang ថ្មីត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃការរួមបញ្ចូលជាមួយខេត្ត Quang Nam ចាស់ ការកសាងផែនការអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌសម្រាប់ដំណាក់កាលបន្ទាប់ គឺជាតម្រូវការយុទ្ធសាស្ត្រ និងបន្ទាន់។

ទីក្រុង Hoi An នៅតែជាគោលដៅទេសចរណ៍ជួរមុខរបស់វៀតណាម និងពិភពលោក។ ចាប់ពីឆ្នាំ ២០១២ រហុតដល់បច្ចុប្បន្ន Hoi An សម្រេចបានពានរង្វាន់ទេសចរណ៍ចំនួន ៨២ ដែលត្រូវបានជ្រើសរើសដោយអង្គការអន្តរជាតិ និងក្នុងស្រុកដ៏មានកិត្យានុភាពជាច្រើន៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top