• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Hai Phong - ទិសដៅយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី

កិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច APEC ២០២៥ (ABAC ៣) និងសន្និសីទជំរុញការវិនិយោគទីក្រុង ក្រោមប្រធានបទ "Hai Phong - ទិសដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី" បានបើកនាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុង Hai Phong។
ទីតាំងប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច APEC ២០២៥ (ABAC ៣)

សន្និសីទ ABAC ៣ ប្រព្រឹត្តទៅពីថ្ងៃទី ១៥ នេះ ដល់ថ្ងៃទី ១៨ ខែកក្កដា ដោយមានការចូលរួមពីគណៈប្រតិភូជាង ១.០០០នាក់ (ក្នុងនោះប្រតិភូអន្តរជាតិមានប្រហែល ២៥០នាក់) មកពីសេដ្ឋកិច្ច APEC ចំនួន ២១ប្រទេស រួមទាំងថ្នាក់ដឹកនាំសាជីវកម្មពហុជាតិ ស្ថាប័នហិរញ្ញវត្ថុ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អន្តរជាតិ ... ដោយបានធ្វើការ

ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងការវិនិយោគសំខាន់ៗនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពជាច្រើនក៏បានប្រព្រឹត្តទៅ ដោយជួយវិនិយោគិនយល់កាន់តែច្បាស់អំពីសក្ដានុពលនិងការអភិវឌ្ឍយ៉ាងស្វាហាប់របស់ទីក្រុង Hai Phong ...។ លោក Nguyen Quang Phuc ប្រធានគណៈកម្មាធិការឃោសនានិងចលនាមហាជននៃគណៈកម្មាធិការបក្សទីក្រុង Hai Phong បានអះអាងថា៖ សន្និសីទ ABAC ៣ គឺជាឱកាសដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ សក្ដានុពលសេដ្ឋកិច្ច និងគោលនយោបាយជំរុញការវិនិយោគអាជីវកម្មរបស់ទីក្រុងទៅកាន់បណ្តាខឿនសេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ទីក្រុង Hai Phong គឺជាទិសដៅដ៏ទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ ជាមួយនឹងលំហ មាត្រដ្ឋានសេដ្ឋកិច្ច និងជាពិសេសភាពរឹងមាំ ការប្តេជ្ញាចិត្ត និងថាមពលនៃភាពជាអ្នកដឹកនាំ និងជួរបុគ្គលិករបស់ទីក្រុង។ ព្រឹត្តិការណ៍នេះក៏ជាព្រឹត្តិការណ៍ដ៏ធំមួយផងដែរ ដែលទាក់ទាញអ្នកវិនិយោគ អ្នកសេដ្ឋកិច្ចជាច្រើន ហើយនឹងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដែលរួមចំណែកដល់កំណើន និងការអភិវឌ្ឍទីក្រុងតាមការរំពឹងទុក

តាមគម្រោង   ទីក្រុង Hai Phong នឹងផ្តល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគ និងចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការវិនិយោគជាមួយសហគ្រាស និងសាជីវកម្មឈានមុខក្នុងប្រទេសនិងអន្តរជាតិ ជាមួយនឹងគម្រោងធំៗជាច្រើន ដែលមានទុនចុះបញ្ជីសរុបជាង ១៥,៦ ពាន់លានដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top