• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang មានសក្ដានុពលដើម្បីក្លាយជា "ជ្រលងស៊ីលីកូន" នៃអាស៊ីអាគ្នេយ៍

រួមជាមួយនឹងធនធានមនុស្សដែលមានគុណភាពខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក្នុង ទីក្រុងដ៏អំណោយផល និងរីកចម្រើន ទីក្រុង Da Nang មានសក្ដានុពលដ៏ធំធេងដើម្បី ក្លាយជា "ជ្រលងស៊ីលីកូននៃអាស៊ីអាគ្នេយ៍"។
  សិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរឌីជីថលនិងទីក្រុងឆ្លាតវៃ។ (រូបថត៖ VNA)  
នារសៀលថ្ងៃទី ១៧ ខែតុលា មន្ទីរព័ត៌មាននិងទូរគមនាគមន៍ទីក្រុង Da Nang បានរៀបចំ “សិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរឌីជីថលនិងទីក្រុងឆ្លាតវៃ” រវាងសហគ្រាស ក្នុងឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ICT) របស់សហរដ្ឋអាមេរិក និងទីក្រុង Da Nang។ ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Hoang Anh Tu អនុប្រធាន នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានសង្កត់ ធ្ងន់ថា៖ ទីក្រុង Da Nang ជាតំបន់ដែលមានមណ្ឌលបច្ចេកវិទ្យាខ្ពស់ មណ្ឌលបច្ចេក វិទ្យាព័ត៌មានប្រមូលផ្តុំនិងឧទ្យានផ្នែកទន់ច្រើនបំផុតនៅតំបន់ ភាគកណ្ដាល។ រួមជា មួយនឹងធនធានមនុស្សដែលមានគុណភាពខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធគមនា គមន៍ក្នុង ទីក្រុងដ៏អំណោយផល និងរីកចម្រើន ទីក្រុង Da Nang មានសក្ដានុពលដ៏ធំធេងដើម្បី ក្លាយជា "ជ្រលងស៊ីលីកូននៃអាស៊ីអាគ្នេយ៍"។ ប្រសិនបើមានកិច្ចសហប្រតិបត្តិការ ការវិនិយោគ បច្ចេកវិទ្យា និងដើមទុនបន្ថែមទៀត ពីក្រុមហ៊ុនបច្ចេកវិទ្យាមកពី ជ្រលង ស៊ីលីកូន របស់សហរដ្ឋ អាមេរិកផ្ទាល់ សក្ដានុពលក្លាយជា "ជ្រលងស៊ីលីកូន" នៃតំបន់ នឹងក្លាយជាការពិតក្នុងរយៈពេលដ៏ខ្លី។ លោក Adam Sitkoff ប្រធានសមាគមន៍ ពាណិជ្ជកម្មអាមេរិកនៅទីក្រុងហាណូយបានឲ្យដឹងថា សហគ្រាសអាមេរិកមើលឃើញ ពីសក្ដានុពលរបស់ទីក្រុង Da Nang ក្នុងវិស័យផ្លាស់ប្តូរឌីជីថល ហើយសង្ឃឹមថា កម្មវិធីនេះនឹងបង្កើតឡើងសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគរបស់សហគ្រាស អាមេរិកចូលមកទីក្រុង Da Nang ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top