• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ដំណាក់កាល ២០២៣-២០២៧

យោងតាមកិច្ចព្រមព្រៀងសហប្រតិ បត្តិការ ភាគីទាំងពីរនឹងសម្របសម្រួលដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វិនិយោគពាណិជ្ជកម្ម អាកាសចរណ៍ គោលដៅនានា ហើយជាពិសេសរួមចំណែកដល់ការស្តារឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកស្រី Ngo Thi Kim Yen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងលោក Trinh Ngoc Thanh អគ្គនាយករងក្រុមហ៊ុន Vietnam Airlines ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖ Tran Le Lam - TTXVN)

នារសៀលថ្ងៃទី៣ ខែមីនា នៅទីក្រុង Da Nang គណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើវិស័យជំរុញការវិនិយោគ ពាណិជ្ជ កម្ម ទេសចរណ៍ និងសេវាកម្មអនុវត្តបច្ចេកវិទ្យាព័ត៌មាន (ដំណាក់កាល ២០២៣- ២០២៧។ យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ភាគីទាំងពីរនឹងសម្របសម្រួលដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វិនិយោគពាណិជ្ជកម្ម អាកាសចរណ៍ គោលដៅនានា ហើយជាពិសេសរួមចំណែកដល់ការស្តារឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះ បង្កើតគោលនយោបាយគាំទ្រ និងផ្តល់អាទិភាពដល់ការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់គ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព។ ពង្រឹងការផ្សព្វផ្សាយរូបភាព ក្នុងគោលបំណងក្លាយជាដៃគូដ៏ទូលំទូលាយរបស់គ្នាទៅវិញទៅ មកក្នុងដំណើរការប្រតិបត្តិការ និងការអភិវឌ្ឍ។ គិតត្រឹមខែមីនា ឆ្នាំ ២០២៣ ទីក្រុង Da Nang គ្រោងនឹងមានផ្លូវហោះហើរត្រង់ចំនួន ២៤ ជើង ដែលក្នុងនោះមានជើងហោះហើរក្នុងស្រុកចំនួន ៨ និងជើងហោះហើរអន្តរជាតិចំនួន ១៦។ ជើង ហោះហើរជាមធ្យមគឺ ១០០ - ១១២ ជើងក្នុងមួយថ្ងៃ។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានប្រតិបត្តិការជើងហោះហើរក្នុងស្រុក ៧/៨ និងជើងហោះហើរអន្តរជាតិ ៣/១៦ជើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top