• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការជាមួយស៊ុយអែតលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រឆ្លាតវៃនិងប្រកបដោយនិរន្តរភាព

នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក Andreas Carlson រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានស៊ុយអែតបានដឹកនាំក្រុមការងារមកបំពេញទស្សនកិច្ចនិងធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Tran Chi Cuong ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Tran Chi Cuong បានចែករំលែកថា ទីក្រុងត្រូវបានកំណត់ជាស្នូលនៃកំណើនក្នុង តំបន់សេដ្ឋកិច្ចសំខាន់ភាគកណ្តាលវៀតណាម។ នាបច្ចុប្បន្ន ទីក្រុង Da Nang មាន ទំនាក់ទំនងសហប្រតិបត្តិការជាមួយមូលដ្ឋានចំនួន ៤៨ ក្នុងប្រទេស និងតំបន់ដែនដី ចំនួន ២២។ ទីក្រុងមានកិត្តិយសដោយទទួលបានពានរង្វាន់ទីក្រុងឆ្លាតវៃរបស់ វៀតណាមនិងពានរង្វាន់ជាច្រើនទៀត។ លោក Tran Chi Cuong បានសម្តែងថា៖

“យើងខ្ញុំសង្ឃឹមថា រដ្ឋមន្ត្រីនឹងបន្តជាស្ពានតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀតរវាងទីក្រុង Da Nang ជាមួយដៃគូស៊ុយអែត។ ក្នុងនោះ ផ្តោតជាសំខាន់លើ វិស័យទេសចរណ៍ បរិស្ថាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការជួយផ្សព្វផ្សាយ និងឧទ្ទេសនាមទីក្រុង Da Nang ដល់សហគ្រាសនិងវិនិយោគិនស៊ុយអែត ដើម្បីមាន ការស្រាវជ្រាវ និងចូលរួមវិនិយោគអភិវឌ្ឍន៍នៅទីក្រុង Da Nang”។

ចំណែកលោក Andreas Carlson រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានស៊ុយអែតបានមាន ប្រសាសន៍ថា ក្នុងយុទ្ធសាស្ត្រថ្មីរបស់ស៊ុយអែតអំពីពាណិជ្ជកម្ម ការវិនិយោគ និងសមត្ថភាពប្រកួត ប្រជែងជាសកល ស៊ុយអែតផ្តោតពិសេសលើតំបន់អាស៊ី ហើយវៀតណាមជាដៃគូសំខាន់មួយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top