• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Lat ទទួលកិត្តិនាមទីក្រុងច្នៃប្រឌិតតន្ត្រីពីអង្គការយូណេស្កូ

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបានរួមចំណែកក្នុងការកំណត់ម៉ាកសញ្ញា និងផ្សព្វផ្សាយរូបភាពទីក្រុង Da Lat - ខេត្ត Lam Dong ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សុវត្ថិភាព អារិយ្យធម៌ និងមិត្តភាព។
ពិធីរំលឹកខួប ១៣០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍទីក្រុង Da Lat ហើយទទួលកិត្តិនាមជាទីក្រុងច្នៃប្រឌិតក្នុងវិស័យតន្ត្រីរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)

នាយប់ថ្ងៃទី ៣០ ខែធ្នូ នៅទីលាន Lam Vien ទីក្រុង Da Lat ខេត្ត Lam Dong បានប្រារព្ធពិធីរំលឹកខួប ១៣០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍទីក្រុង Da Lat ហើយទទួលកិត្តិនាមជាទីក្រុងច្នៃប្រឌិតក្នុងវិស័យតន្ត្រីរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបានរួមចំណែកក្នុងការកំណត់ម៉ាកសញ្ញា និងផ្សព្វផ្សាយរូបភាពទីក្រុង Da Lat - ខេត្ត Lam Dong ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សុវត្ថិភាព អារិយ្យធម៌ និងមិត្តភាព។ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្នើថា៖

“រដ្ឋបាលនិងប្រជាជនទីក្រុង Da Lat ចាំបាច់ត្រូវបន្តថែរក្សា និងពូនជ្រុំផែនមហាសាមគ្គីជនជាតិទាំងមូល កៀរគរធនធានសង្គមប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពស៊ីសង្វាក់គ្នា សមហេតុផល និងប្រសិទ្ធភាព ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធផ្នែកវប្បធម៌ ការអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធបម្រើការផ្លាស់ប្តូរឌីជីថល និងការសាងសង់ទីក្រុងឆ្លាតវៃ រួមចំណែកធ្វើឱ្យទីក្រុង Da Lat ក្លាយជាទីក្រុងអភិវឌ្ឍន៍ដ៏សំខាន់នៃតំបន់ និងប្រទេសជាតិ ដែលជាចំណុចតភ្ជាប់ដ៏សំខាន់ជាមួយតំបន់ និងពិភពលោក”។

លោកឧបនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកផងដែរថា ទីក្រុង Da Lat ចាំបាច់ត្រូវបន្តពត្រីកកិត្តិនាមជាទីក្រុងមហោស្រពផ្កាវៀតណាម; ទាញយកប្រយោជន៍ពីសក្តានុពល និងគុណសម្បត្តិ វិនិយោគ អភិវឌ្ឍន៍ទេសចរណ៍គុណភាពខ្ពស់; អភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ក្នុងទិសដៅបៃតង ស្អាត និរន្តរភាព និងមេត្រីភាពបរិស្ថាន; ចូលរួមយ៉ាងសកម្ម និងលើកកម្ពស់តួនាទីរបស់ខ្លួនជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top