• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Cao Lanh ទទួលបានពានរង្វាន់ "ទីក្រុងសិក្សាសកលរបស់ UNESCO"

វិទ្យាស្ថានសិក្សាអស់មួយជីវិត UNESCO (UNESCO Institute for Lifelong Learning) ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីការសិក្សាអស់មួយជីវិតបានកសាង"បណ្តាញទីក្រុងសិក្សាសកល UNESCO " ក្នុងឆ្នាំ ២០១២។
  ជ្រុងមួយនៃទីក្រុង Cao Lanh (ប្រភព៖ VNA)  

ទីក្រុង Cao Lanh (ខេត្ត Dong Thap) គឺជាទីក្រុងរបស់វៀតណាម បន្ទាប់ពី Hai Duong (២០១៥), ហូជីមិញ (២០១៥), Sa Dec (Dong Thap) និង Vinh (Nghe An) (២០២០) បានស្ថិតក្នុងបណ្តាញទីក្រុងសិក្សាសកលរបស់ UNESCO (UNESCO Global Network of Learning Cities) រួមជាមួយនឹងទីក្រុងចំនួន ៧៦ មកពីប្រទេសចំនួន ៤៣ ផ្សេងទៀត។ នេះគឺជាពានរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្នុងការកសាងទីក្រុងសិក្សា ជំរុញការសិក្សាពេញមួយជីវិតក្នុងសហគមន៍។

វិទ្យាស្ថានសិក្សាអស់មួយជីវិត UNESCO (UNESCO Institute for Lifelong Learning) ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីការសិក្សាអស់មួយជីវិតបានកសាង"បណ្តាញទីក្រុងសិក្សាសកល UNESCO " ក្នុងឆ្នាំ ២០១២។ ការដែលទីក្រុង Cao Lanh ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ជាទីក្រុងសិក្សាសកលបានជួយដល់អ្នករស់នៅទីក្រុងឲ្យឱកាសអំណោយផលបន្ថែមទៀតដើម្បីផ្លាស់ប្តូរគំនិត ចំណេះដឹង និងបទពិសោធន៍ជាមួយទីក្រុងសមាជិកផ្សេងទៀតនៅទូទាំងពិភពលោក; ជួបប្រាស្រ័យជាមួយអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ និងអ្នកអប់រំរបស់អង្គការ UNESCO ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងការអនុវត្តនៅឯសិក្ខាសាលា និងសន្និសីទសិក្សាសកលរបស់អង្គការ UNESCO ។ លើសពីនេះទៅទៀត កិត្តិនាម “ទីក្រុងសិក្សាសកលរបស់អង្គការ UNESCO” គឺជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិអំពីកិត្យានុភាពរបស់ទីក្រុងមួយ ហើយតាមនោះទីក្រុង Cao Lanh ក៏មានលទ្ធភាពកាន់តែច្រើនក្នុងការទាក់ទាញការវិនិយោគ និងធនធានមនុស្សឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយវិបុលភាព និងចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក John Neuffer បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកក្នុងឧស្សាហកម្ម semiconductor គឺមានសក្ដានុពលដ៏ធំធេង; ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យ នេះនឹងបើកឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រីក និងធ្វើអាជីវកម្មពីប្រៀបខ្លាំងនៃភាគីនីមួយៗ។

Top