• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញ ចាប់ផ្តើមបំផុសកម្មវិធីរៃអង្គាសប្រាក់សម្រាប់ឧបត្ថម្ភដល់ប្រជាជនទួរគី និងស៊ីរី

កម្មវិធីនេះត្រូវបានបំផុសឡើង ដោយគោលបំណងលើកតម្កើងប្រពៃណីនៃសេចក្តីសប្បុរស និងស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមជាមួយមិត្តអន្តរជាតិ អនុវត្តសកម្មភាពគៀងគរជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព។
ទីក្រុងហូជីមិញ ចាប់ផ្តើមបំផុសកម្មវិធីរៃអង្គាសប្រាក់សម្រាប់ឧបត្ថម្ភដល់ប្រជាជនទួរគី និងស៊ីរី។ រូបថត៖ Ha Noi moi

នារសៀលថ្ងៃថ្ងៃទី ២៣ កុម្ភៈ សមាគមកាកបាទក្រហមទីក្រុងហូជីមិញ បានប្រារព្ធពិធីរៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនទួរគី និងស៊ីរី ជំនះលើគ្រោះមហន្តរាយរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ។ កម្មវិធីនេះត្រូវបានបំផុសឡើង ដោយគោលបំណងលើកតម្កើងប្រពៃណីនៃសេចក្តីសប្បុរស និងស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមជាមួយមិត្តអន្តរជាតិ អនុវត្តសកម្មភាពគៀងគរជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព។

ឆ្លើយតបនឹងការអំពាវនាវរបស់សមាគមកាកបាទក្រហមវៀតណាម សមាគមកាកបាទក្រហមទីក្រុង សហការជាមួយមន្ទីរ និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់នៃទីក្រុង បានរៀបចំកម្មវិធីរៃអង្គាសប្រាក់ និងទំនិញចាំបាច់នានាក្នុងគោលបំណងរួមចំណែកជួយប្រទេសជាតិនិងប្រជាជនទួរគី និងស៊ីរី ជំនះពុះពារលើផលវិបាកបណ្តាលមកពីការរញ្ជួយដី និងស្ថិរភាពជីវភាពរស់នៅ៕

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top