• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ចំនួន ១០ លាននាក់នៅឆ្នាំ ២០២៥

ទីក្រុងខិតខំទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១០ លាននាក់ (កើនឡើង ១,៥ លាននាក់បើប្រៀបធៀបទៅនឹងគោលដៅចាស់) និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៤៥-៥០ លាននាក់ (កើនឡើង ៥ លាននាក់)។
ភ្ញៀវទេសចរបរទេសទៅទស្សនារូបសំណាកលោកប្រធានហូជីមិញ ។ រូបថត៖ VNA

ក្នុងរយៈពេល ១០ ខែកន្លងមកនេះ ទីក្រុងហូជីមិញបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ៦,៦ លាននាក់ កើនឡើង ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គ្រាន់តែក្នុងខែតុលា ទីក្រុងនេះបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៧០៥.០០០ នាក់ កើនឡើង ១៩% ធៀបនឹងរយៈពេលដូចជានៃឆ្នាំមុន និងទទួលបានភ្ញៀវទេសចរក្នុងស្រុកចំនួន ៣,៩ លាននាក់។ សន្ទុះកំណើនមិនត្រឹមតែមកពីព្រឹត្តិការណ៍វប្បធម៌ និងពិធីបុណ្យនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីការវិលត្រឡប់មកវិញនៃទីផ្សារសំខាន់ៗ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តផលិតផលរបស់អាជីវកម្មផងទផតផង។  បច្ចុប្បន្ននេះ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានកែសម្រួលគោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងប៉ុន្មានខែចុងឆ្នាំ។ ដូច្នេះ ទីក្រុងខិតខំទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១០ លាននាក់ (កើនឡើង ១,៥ លាននាក់បើប្រៀបធៀបទៅនឹងគោលដៅចាស់) និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៤៥-៥០ លាននាក់ (កើនឡើង ៥ លាននាក់)។ ផលិតផលថ្មីៗ ដូចជាពិធីបុណ្យទន្លេ បុណ្យណូអែល ដំណើរកម្សាន្តតាមនាវា ពិសារអាហារពេលល្ងាចនៅលើទន្លេសៃហ្គន... ដែលធ្វើឡើងនៅក្នុងប៉ុន្មានខែដំណាច់ឆ្នាំ ត្រូវបានរំពឹងថា នឹងធ្វើពិពិធកម្មការដកបទពិសោធន៍ និងលើកកម្ពស់សេដ្ឋកិច្ចពេលរាត្រី ជាគោលដៅយុទ្ធសាស្ត្រដែលទីក្រុងកំពុងឆ្ពោះទៅ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយទីផ្សារផ្សេងទៀតនៅក្នុងតំបន់៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អំពីផ្ទាំងរូបភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់វៀតណាម លោក Shantanu Chakraborty នាយកនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាមដោយវាយតម្លៃថា វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន។

Top