នៅតាមបណ្តាកំពង់ផែនេសាទទាំងនេះ លោក ហ័ង ង្វៀន យីញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានពិនិត្យជាក់ស្តែងនូវស្ថានភាពចំពោះការចុះចត ផ្ទុកអាហារសមុទ្រ និងការប្រកាស និងការតាមដានអាហារសមុទ្ររបស់នាវានេសាទ។ ក្នុងពេលជាមួយគ្នានេះ ត្រួតពិនិត្យប្រតិបត្តិការរបស់ការិយាល័យ IUU ក្នុងការគ្រប់គ្រងនាវាដែលចូល និងចាកចេញពីកំពង់ផែ ផ្សព្វផ្សាយព័ត៌មាន និងរំលឹកដល់អ្នកនេសាទ។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានស្នើឱ្យកំពង់ផែនេសាទអនុវត្តយ៉ាងម៉ត់ចត់នូវការរាយការណ៍ អំពីនាវានេសាទដែលចតនៅកំពង់ផែ។ អនុវត្តយ៉ាងតឹងរ៉ឹងនូវប្រព័ន្ធតាមដាន អេឡិចត្រូ និក (eCDT) សម្រាប់នាវានេសាទចេញចូលសមុទ្រ តាមដានបរិមាណជលផល ដើម្បីធ្វើជាមូលដ្ឋានកំណត់ប្រភពជលផលនេសាទ និងចេញវិញ្ញាបនបត្រប្រភពដើមសម្រាប់វត្ថុធាតុដើមអាហារសមុទ្រ ដែលប្រមូល ផលបានតាមការកំណត់។ ចំពោះឃុំឡុងហៃ ដែលជាមូលដ្ឋានៅមាននាវានេសាទចំនួន ១៦០ គ្រឿងនៅតែចត ហើយមិនបានបំពេញតាមលក្ខខ័ណ្ឌសម្រាប់ការចេញទៅសមុទ្រ ថ្នាក់ដឹកនាំក្រុងបានតម្រូវឲ្យឃុំគ្រប់គ្រងនាវាទាំងនេះយ៉ាងតឹងរ៉ឹង ដើម្បីការពារការរំលោភបំពាន IUU ដែលអាចកើតមាន។
បច្ចុប្បន្នទីក្រុងហូជីមិញមាននាវានេសាទចំនួន ៤.៤៧៥ គ្រឿង ដោយសម្រេចបាន ១០០% ការចុះបញ្ជី និងទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធ VNFishbase។ ក្នុងចំណោមនេះ នាវាចំនួន ២០៧ គ្រឿងដែលមិនបំពេញតាមតម្រូវការកំពុងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ចតនៅមូលដ្ឋាន និងមិនត្រូវបានអនុញ្ញាតឱ្យចេញទៅសមុទ្រទេ។ នាវានេសាទទាំងអស់ដែលមានប្រវែង ១៥ ម៉ែត្រ ឬវែងជាងនេះនៅក្នុងទីក្រុងត្រូវបានបំពាក់ដោយ VMS ត្រួតពិនិត្យ ២៤/៧។ ប្រព័ន្ធតាមដាន អេឡិចត្រូនិក eCDT កំពុងដំណើរការនៅកំពង់ផែនេសាទទាំង ១០០% ដែលបំពេញលក្ខខ័ណ្ឌពេញលេញ៕






