• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញបង្ហាញមុខស្នាដៃបោះពុម្ភរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី៤ ខែមករា នាយកដ្ឋានស្ថិតិ និងសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ (UEH) បានបង្ហាញមុខនូវ “របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចទីក្រុង ហូជីមិញ៖ លទ្ធផលឆ្នាំ ២០២៣ និងការព្យាករណ៍ឆ្នាំ ២០២៤”។ នេះជាលើកទីមួយហើយដែលទីក្រុងមានស្នាដៃបោះពុម្ភអំពីម៉ាក្រូសេដ្ឋកិច្ច ហើយគ្រោងនឹងនឹងបោះពុម្ពជារៀងរាល់ឆ្នាំ។

ស្នាដៃនេះផ្តល់នូវទិដ្ឋភាពដ៏ទូលំទូលាយនៃស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងក្នុង ឆ្នាំ ២០២៣រាល់លទ្ធផលសម្រេចបាន និងការព្យាករណ៍ ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងលើកសំណើរគោលនយោបាយ សម្រាប់រដ្ឋាភិបាលទីក្រុង។ ឈរលើការវិភាគរួមនៃពិភពលោកនិងសេដ្ឋកិច្ចវៀតណាម របាយការណ៍នេះបានវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញក្នុងឆ្នាំ ២០២៣ ដែលបានងើបឡើងវិញប្រកបដោយស្ថិរភាព បន្ទាប់ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ ១៩។ ទិន្នន័យប្រចាំត្រីមាសក្នុងឆ្នាំ ២០២៣ បង្ហាញថា គោលនយោបាយរបស់ទីក្រុងនិយាយដោយឡែក និងវៀត ណាមនិយាយរួម ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ទាញយកផលប្រយោជន៍ពីកាលានុវត្តភាពថ្មីនៃសេដ្ឋកិច្ចពិភពលោកគឺស្ថិតនៅលើផ្លូវត្រឹមត្រូវនិងមានប្រសិទ្ធភាព។ យោងតាមរបាយការណ៍ នៅឆ្នាំ ២០២៤ ទិសដៅកំណើន GRDP របស់ទីក្រុងហូជីមិញ ត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៧,១-៨% ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព

ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ពិសេស ដោយបានធ្វើឡើងចំឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងថៃ។

Top