• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញទទួលភ្ញៀវទេសចរអន្តរជាតិចំនួន១៣០នាក់

នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ផ្នែកទេសចរណ៍ទីក្រុង បានរៀបចំពិធី ទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិចំនួន ១៣០ នាក់ ភាគច្រើនជាធុរជននៃ សមាគមន៍នានារបស់អាមេរិកដែលមកកាន់ទីក្រុងហូជីមិញ និងវៀតណាមជាលើក ដំបូង។ ដំណើរកំសាន្តរបស់ក្រុមភ្ញៀវនៅវៀតណាម ចាប់ផ្ដើមពីទីក្រុងហាណូយ ហាឡុង ដាណាំង ទីក្រុងហូជីមិញ និងតំបន់ភាគនិរតី។
  ពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរចំនួន១៣០នាក់មកពីអាមេរិក។ (រូបថត៖ VNA)  

ក្នុងនោះ គេបានជ្រើសរើស ទីក្រុងហូជីមិញជាកន្លែងបង្អង់ដំណើរនិងស្នាក់នៅក្នុងរយៈពេលយូរបំផុត ដើម្បីទៅ ទស្សនា ទទួលបទពិសោធន៍ រីករាយជាមួយម្ហូបអាហារ និងសេវាកម្មគុណភាពខ្ពស់។ លោកស្រី Nancy LeSage ភ្ញៀវទេសចរម្នាក់ក្នុងក្រុមបានសម្តែងអារម្មណ៍ថា៖ “ពិតជាអស្ចារ្យណាស់ដែលឃើញមនុស្សនៅទីនេះពាក់ម៉ាស់គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដូច្នេះខ្ញុំមានអារម្មណ៍សុវត្ថិភាពខ្លាំងណាស់នៅទីនេះ ខ្ញុំមិនខ្លាចកូវីដ-១៩ទេ។ នេះគឺជាគោលដៅដ៏ស្រស់ស្អាត ហើយខ្ញុំរីករាយណាស់ដែលបានមកទីនេះ។ ខ្ញុំបានចែករំលែករូបថតមួយចំនួននៅលើបណ្ដាញសង្គម ហើយមនុស្សម្នាសោមនស្ស រីករាយយ៉ាងខ្លាំងនៅពេលឃើញរូបថតរបស់ខ្ញុំ។ ខ្ញុំនឹងត្រឡប់មកទីនេះជាក់ជាពុំខាន ដើម្បីស្វែងយល់បន្ថែមទៀត”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top