• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៅកម្ពុជា


 លោកស្រី Nguyen Thi Le អនុលេខាបក្សក្រុងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ អញ្ជើញជួបសំដែងការគួរសមជាមួយ លោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា
 

​នា​ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៩ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញដឹកនាំដោយលោកស្រី Nguyen Thi Le អនុលេខាបក្សក្រុងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បាន​អញ្ជើញ​ទៅបំពេញទស្សនកិច្ច​ការងារនៅ​រាជធានី​ភ្នំពេញនៃព្រះរាជាណាចក្រក​ម្ពុជា។
 
​ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ លោក ហេង​សំរិន​ ប្រធានរដ្ឋសភាកម្ពុជា និងជាប្រ​ធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា។ នៅក្នុ​ងជំនួបនេះ លោក​ហេង​សំរិន​ បានវាយតម្លៃខ្ព​ស់ និងគាំទ្រ​ទំនាក់​ទំនង​កិច្ច​សហប្រតិ​បត្តិការ​គ្រប់​ជ្រុង​ជ្រោយ​និង​ជិតស្និទ្ធ​រវាង​ទីក្រុង ​ហូជីមិញនិងរាជធានីភ្នំពេញ ក៏ដូចជាតំបន់ផ្សេ​ងៗទៀតរបស់ប្រទេសកម្ពុជានាពេល​កន្លង​មក។ លោកហេង​សំរិន ក៏បានមានបំណ​ងចង់ឲ្យតំបន់នានានៃប្រទេសទាំងពីរបង្កើ​នកិច្ចសហប្រតិបត្តិការ ការផ្លា​ស់ប្តូរនិង​ចែករំលែកបទពិសោធន៍អភិវឌ្ឍ​ន៍លើវិ​ស័យជាច្រើនផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីសិង្ហបុរីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីសិង្ហបុរីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងលោកជំទាវភរិយាបានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (២៥-២៦ មីនា) តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា។

Top