• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញកំណត់តួនាទីជាក្បាលម៉ាស៊ីនក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ វិទ្យាស្ថានសិក្សាអភិវឌ្ឍន៍ទីក្រុង ហូជីមិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ “យុគសម័យថ្មី យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម - បញ្ហាដាក់ចេញសម្រាប់ទីក្រុងហូជីមិញនិងតំបន់ណាមបូខាងកើត។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai អញ្ជើញថ្លែងក្នុងសិក្ខាសាលា (រូបថត៖ Nha Anh/ VOV)

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ លោក Phan Van Mai បានអះអាងថា៖ “យើងខ្ញុំបានកំណត់ថា នេះជាបេសកកម្មរបស់យើង  ជាទំនួលខុសត្រូវរបស់យើង។ ដូច្នេះក្នុងដំណើរការរៀបចំនិងអនុវត្ត ទីក្រុងនឹងទទួលខុសត្រូវក្នុងការតភ្ជាប់ ការរៀបចំធនធាន និងលក្ខខណ្ឌ ដើម្បីធ្វើយ៉ាងម៉េច យើងអាចតភ្ជាប់បានច្រើនជាង និងរបៀបដែលយើងអាចអនុវត្តគោលដៅ និងការផ្តោតអារម្មណ៍ដូចដែលបានកំណត់”។

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញជាច្រើនបានផ្តល់ការវិភាគនិងអនុសាសន៍សម្រាប់ទីក្រុងហូជីមិញ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ។ តាមនោះ ដើម្បីបំពេញបេសកកម្មរបស់ខ្លួនជាកម្លាំងចលករដឹកនាំតំបន់ ណាមបូខាងកើត និងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង ទីក្រុងហូជីមិញត្រូវបន្តជំរុញយ៉ាងខ្លាំងក្លានូវបដិវត្តន៍ឧស្សាហកម្ម ៤.០ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top