• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយ “សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព”

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh ទើប បានចេញផ្សាយសារទូរលេខអំពីការដាក់ឲ្យដំណើរការវិធានការជាបណ្ដោះអាសន្ន ដើម្បី “សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព” លើភូមិសាស្ត្រទីក្រុង។
 

(រូបថត៖ TTXVN)


តាមនោះ បញ្ជាឲ្យបណ្ដាស្ថាប័ន មន្ទីរ ប្រធានគណៈកម្មាធិការប្រជាជននៅតាម ខ័ណ្ឌ ស្រុក ឃុំ សង្កាត់ ដាក់ឲ្យដំណើរការក្នុងពេលឆាប់បំផុតនូវផែនការសម្របខ្លួន ប្រកបដោយសុវត្ថិភាព បត់ប៉ែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធ ភាពលើវិស័យនីមួយៗ តំបន់នីមួយៗ; ជំរុញយ៉ាងខ្លាំងការបែងចែកភារកិច្ចតាម កម្រិតថ្នាក់ ដោយផ្សាភ្ជាប់នឹងការទទួលខុសត្រូវនិងការចូលរួមដោយម្ចាស់ការ ប្ដូរផ្ដាច់ ជាក់ស្ដែង ប្រសិទ្ធភាពចាប់ពីថ្នាក់មូលដ្ឋាន; បង្កើនការត្រួតពិនិត្យ ឃ្លាំមើល ធានា វិន័យ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការងារបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល និងស្ដារ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ខិតខំប្រឹងប្រែងសម្រេចបាននូវកម្រិតខ្ពស់បំផុតនៃបណ្ដាគោលដៅ សន្ទស្សន៍ ភារកិច្ច ផែនការការងារក្នុងប៉ុន្មានខែចុងឆ្នាំ២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top