• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយបំផុសខែសកម្មភាពកំពូល "ដើម្បីជនក្រីក្រ" និងសុខុមាលភាពសង្គមឆ្នាំ២០២៤

នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជន - គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមនៅទីក្រុងហាណូយ បានរៀបចំពិធីបំផុសខែសកម្មភាពកំពូល “ដើម្បីជនក្រីក្រ” និងសុខុមាលភាពសង្គមឆ្នាំ ២០២៤។
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហាណូយ លោកស្រី Nguyen Lan Huong ទទួលជំនួយឧបត្ថម្ភនៅពិធីបំផុសខែសកម្មភាពកំពូល “ដើម្បីជនក្រីក្រ” និងសុខុមាលភាពសង្គមឆ្នាំ ២០២៤។ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះគឺសំដៅជួយជ្រោមជ្រែងចលនាប្រឡងប្រណាំង “ដើម្បីជនក្រីក្រ - មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ” ដំណាក់កាល ២០២១ - ២០២៥ ដែលបំផុសឡើងដោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាល; ទន្ទឹមនឹងនោះ ពង្រីកប្រពៃណីសាមគ្គីភាព ការជួយទំនុកបម្រុងគ្នាទៅវិញទៅមក បង្កើតធនធានបន្ថែមទៀត រួមដៃជាមួយគ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែក ដើម្បីជួយ ឧបត្ថម្ភជនក្រីក្រ រួមចំណែកសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រ និងសុខុមាលភាព សង្គមរបស់ទីក្រុង។ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហាណូយ លោកស្រី Nguyen Lan Huong បានឲ្យដឹងថា ចាប់ពីដើមឆ្នាំមក រណសិរ្សគ្រប់លំដាប់ ថ្នាក់ក្នុងទីក្រុងបានចំណាយថវិការជាង ១០៣ ពាន់លានដុង (ជាង ៤,១ លានដុល្លារ អាមេរិក) ពីមូលនិធិដើម្បីជនក្រីក្រ ដើម្បីឧបត្ថម្ភការសាងសង់ និងជួសជុលផ្ទះមហា សាមគ្គី និងជួសជុលផ្ទះសម្រាប់គ្រួសារដែលមានស្ថានភាពលំបាក។

“គណៈកម្មការចលនាមូលនិធិដើម្បីជនក្រីក្រទីក្រុងហាណូយ អំពាវនាវដល់ គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក បណ្ដាសហគ្រាស អង្គការ សប្បុរសជន ជនវៀតណាមនៅ ក្រៅប្រទេស និងអង្គការអន្តរជាតិនានាក្នុងប្រទេសវៀតណាម បន្តរួមដៃគ្នាជួយឧបត្ថម្ភ ជនក្រីក្រ ឧបត្ថម្ភមូលនិធិដើម្បីជនក្រីក្រគ្រប់ជាន់ថ្នាក់ និងឧបត្ថម្ភកម្មវិធីសុខុមាលភាព សង្គមរបស់ទីក្រុង ដោយស្មារតីរួមដៃគ្នាដើម្បីជនក្រីក្រ មិនទុកចោលនរណាម្នាក់នៅពី ក្រោយឡើយ”។

ក្នុងពិធីបំផុស សប្បុរសជនបានឧបត្ថម្ភដោយផ្ទាល់ដល់មូលនិធិដើម្បីជនក្រីក្រ របស់ទីក្រុង ដោយចំនួនទឹកប្រាក់សរុបចំនួន ២៧,៦ ពាន់លានដុង (ប្រហែល ១,១ លានដុល្លារអាមេរិក)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

យោងតាមលទ្ធផល​ស្ថិតិ ក្នុងខែកញ្ញា ឆ្នាំ ២០២៦ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧៧ លាននាក់ កើនឡើងជាង ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

Top