ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២១ មក
ទីក្រុងហាណូយបានអនុវត្តន៍សាកល្បងជាផ្លូវការនូវគំរូអាជ្ញាធរក្រុងនៅក្នុងសង្កាត់ចំនួន
១៧៥ ចំណុះខ័ណ្ឌចំនួន ១២ និងទីរួមខេត្ត Son Tay។
នេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយសមស្របនឹងលក្ខណៈនៃទីក្រុងបង្កើតសន្ទុះសម្រាប់រដ្ឋធានីក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព។
ការដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានបង្កើនការកែទម្រង់បែបបទរដ្ឋបាលក្នុងរយៈពេលកន្លងមក
បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ អង្គការ និងសហគ្រាស។ ក្នុងនោះ
ការបោះជំហានគួរឱ្យកត់សម្គាល់បំផុតគឺគំរូ “បែបបទរដ្ឋបាលមិនបាច់រងចាំចំនួន ៥”។ ពោលគឺ
ប្រជាជនត្រឹមតែទៅកាន់កន្លែងជាច្រកទ្វារតែមួយតែម្តងគត់
និងទទួលបានការដោះស្រាយក្នុងរយៈពេលជាងដប់នាទីប៉ុណ្ណោះ។ ប្រការនេះ
ទទួលបានការឆ្លើយតបនិងការកោតសរសើរពីប្រជាជន។ លោកស្រី Dang Thi
Mai Hoa រស់នៅសង្កាត់ Vinh Phuc ខ័ណ្ឌ Ba
Dinh បានចែករំលែកថា៖ “បែបបទរដ្ឋបាលទាំងអស់ត្រូវទៅសង្កាត់បំពេញ។
កម្មាភិបាលនៅក្នុងកន្លែងច្រកទ្វារតែមួយទទួលភ្ញៀវដោយមានការយកចិត្តទុកដាក់ខ្ពស់។ ដោយ
សារតែ វ័យចំណាស់ បច្ចុប្បន្នយើងខ្ញុំមិនអាចប្រើបច្ចេកវិទ្យាបានទេ។
ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីនៃការទទួលខុសត្រូវរបស់កម្មាភិបាលនៅកន្លែងច្រកទ្វារតែមួយ”។
ដើម្បីធានាបាននូវដំណើរការដោះស្រាយបែបបទរដ្ឋបាលឆាប់រហ័សជូនប្រជាពលរដ្ឋ
អាជ្ញាធរមូលដ្ឋានបានរៀបចំកម្លាំងប្រចាំការ ដោយផ្ទេរឯកសារសម្រាប់ចុះហត្ថលេខាភ្លាមៗ។
យោងតាមលោក Nguyen Anh Dung ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់
Vinh Phuc ខ័ណ្ឌ Ba Dinh ការអនុវត្តគំរូ
“បែបបទរដ្ឋបាលចំនួន
៥ ត្រូវបានដោះស្រាយដោយមិនចាំបាច់ មិនត្រឹមតែរក្សាបានអត្រា ១០០%
នៃសំណុំឯកសាររដ្ឋបាលថ្នាក់សង្កាត់ត្រូវបានដោះស្រាយទាន់ពេលវេលាប៉ុណ្ណោះទេ ថែមទាំង
បង្កើនអត្រានៃសំណុំឯកសារត្រូវបានចាត់ចែង
និងប្រគល់ឡើងវិញជូនប្រជាពលរដ្ឋមុនកាលកំណត់។ អាស្រ័យហេតុនេះ
បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ជាក់ស្តែង
និងមានប្រសិទ្ធភាពក្នុងកំណែទម្រង់រដ្ឋបាល
កែលំអរសន្ទស្សន៍ពេញចិត្តនៃសេវាកម្មរដ្ឋបាលរបស់ទីភ្នាក់ងាររដ្ឋ។ លោក Nguyen Anh
Quan អនុប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem បានឲ្យដឹងថា៖ “ជាមួយនឹងការដោះស្រាយនីតិវិធីរដ្ឋបាលដោយមិនចាំបាច់រង់ចាំ
ជាពិសេសឆ្ពោះទៅរកអាជ្ញាធរអេឡិចត្រូនិក ខ្ញុំគិតថា គឺសមស្របណាស់
ដោយកាត់បន្ថយបែបបទរដ្ឋបាលដែលលែងត្រូវការតទៅទៀត។ ទី២ នាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម
ជួយប្រជាជនមិនចំបាច់ចំណាយពេលវេលាទៅលើបែបបទរដ្ឋបាលជាមូលដ្ឋាន”។
បច្ចុប្បន្ននេះ
នៅក្នុងទីក្រុង “បែបបទរដ្ឋបាលទាំងប្រាំដោយមិនបាច់រង់ចាំ” ដែលត្រូវបានឃុំ
សង្កាត់ និងខ័ណ្ឌមួយចំនួនអនុវត្តន៍នាពេលថ្មីៗនេះគឺ៖
បែបបទសម្រាប់បញ្ជាក់ច្បាប់ចម្លងពីឯកសារដើម ឯកសារដែលរៀបចំដោយស្ថាប័នមានសមត្ថកិច្ចវៀតណាមផ្តល់
ឬបញ្ជាក់; បែបបទសម្រាប់ការបញ្ជាក់ហត្ថលេខានៅក្នុងឯកសារ;
បែបបទចុះបញ្ជីអាពាហ៍ពិពាហ៍; បែបបទចុះបញ្ជីកំណើត
និងចុះបញ្ជីមរណភាព។ នៅពេលដែលប្រជាជនទៅកាន់កន្លែងច្រកទ្វាតែមួយ ដើម្បីអនុវត្តន៍បែបបទទាំងនេះ នឹងត្រូវបានដោះស្រាយនៅនឹងកន្លែងជាមួយនឹងដំណើរការ
៥ជំហាន។
យោងតាមការវាយតម្លៃរបស់អាជ្ញាធរក្រុងហាណូយ
ការចូលរួមព្រមៗគ្នា និងយ៉ាងខ្លាំងក្លារបស់មន្ទីរ អង្គភាពក្នុងរយៈពេលកន្លងមក
បានជួយឱ្យការកែទម្រង់រដ្ឋបាលរបស់ទីក្រុងត្រូវបានកែលំអរ
បម្រើឱ្យតម្រូវការរបស់ប្រជាជននិងអាជីវកម្ម។ តាមនោះ ទីក្រុងហាណូយបានសម្រួលបែបបទចំនួន
២៦ ឲ្យងាយស្រួលជាង ជំនួសបែបបទចំនួន ៣៣ និងលុបចោលបែបបទចំនួន ៤៧៦។ រហូតមកដល់ពេលនេះ
បែបបទរដ្ឋបាលទាំងអស់ត្រូវបានទទួលយក និងដោះស្រាយតាមយន្តការច្រកចេញចូលតែមួយ។ ការទទួល
និងការដោះស្រាយបែបបទរដ្ឋបាលក៏ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ផងដែរ ដូច្នេះ
កាត់បន្ថយអំពើពុករលួយ និងការយឺតយ៉ាវ។ យោងតាមការស្ថិតិបង្ហាញថា
លទ្ធផលនៃការដោះស្រាយសំណុំឯកសារទាន់ពេល
និងមុនថ្ងៃកំណត់នៅទីក្រុងហាណូយឈានដល់អត្រាជាង ៩៩%។ លោក Tran Sy
Thanh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា៖ “កំណែទម្រង់បែបបទរដ្ឋបាលគឺជាតម្រូវការរួមរបស់ប្រជាជន
និងធុរកិច្ច ជាការលោតផ្លោះ និងឆន្ទៈដ៏មុតមាំរបស់យើង
ដែលទីក្រុងហាណូយបាននិងកំពុងធ្វើយ៉ាងខ្លាំងក្លាតាំងពីដើមអាណត្តិមក។
ទីក្រុងហាណូយបានដំណើរការយ៉ាងព្រមៗគ្នា និងត្រូវបានប្រជាជន
និងអង្គភាពអាជីវកម្មវាយតម្លៃខ្ពស់ផងដែរ”។
បច្ចុប្បន្ននេះ ទីក្រុងបានចេញផែនការអនុវត្តន៍កំណែទម្រង់រដ្ឋបាលដំណាក់កាល ២០២១-២០២៥ ដោយផ្តោតលើការ "បន្តកំណែទម្រង់បែបបទរដ្ឋបាល លើកកម្ពស់កម្រិតពេញចិត្តរបស់ប្រជាពលរដ្ឋ និងអង្គការនានាសម្រាប់ការបម្រើរបស់អាជ្ញាធរ និងអភិវឌ្ឍអាជ្ញាធរអេឡិចត្រូនិក និងអាជ្ញាធរឌីជីថល"។ គណៈកម្មាធិការប្រជាជនទីក្រុងក៏បានបង្កើតក្រុមការងារដើម្បីកែលម្អ និងលើកកំពស់សន្ទស្សន៍កំណែទម្រង់រដ្ឋបាលសាធារណៈ (PAR INDEX) និងសន្ទស្សន៍ការពេញចិត្តរបស់ប្រជាជន និងអង្គការជាមួយនឹងសេវាកម្មរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ (SIPAS) នៃទីក្រុង។ ទីក្រុងហាណូយក៏បានបង្កើតគណកម្មាធិការដឹកនាំសម្រាប់ការអភិវឌ្ឍគម្រោងជំរុញវិមជ្ឈការនៃការគ្រប់គ្រងរដ្ឋ និងការប្រគល់សិទ្ធិនៅទីក្រុងហាណូយ។ ទាំងនេះគឺជាជំហានដ៏សំខាន់ បង្កើតសន្ទុះសម្រាប់រដ្ឋធានីក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព កំណែទម្រង់សេវាសាធារណៈដែលទាក់ទងនឹងការកសាងរដ្ឋធានីអរិយ្យធម៌ បង្កើតឱ្យមានភាពខុសគ្នា និងការចាប់អារម្មណ៍ក្នុងការទទួលភ្ញៀវ។ ជាពិសេស ទីក្រុងហាណូយបន្តខិតខំក្លាយជាទីក្រុងឆ្លាតវៃ ឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថល៕