• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយនាំមុខគេនៅទូទាំងប្រទេសក្នុងការទាក់ទាញគម្រោង FDI ក្នុងរយៈពេល ៧ ខែ

វិស័យកែច្នៃ និងផលិតកម្មបាននាំមុខគេក្នុងការទាក់ទាញមូលធនបរទេសជាមួយនឹងការវិនិយោគសរុបជិត ១១ ពាន់លានដុល្លារ កើនឡើង ៩,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) ទើបតែបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ដើមទុនសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងបញ្ចូលមូលធនទិញភាគហ៊ុន ទិញមូលធនវិភាគទានរបស់វិនិយោគិនបរទេស សម្រេចបានប្រមាណជាង ១៦.២ពាន់លានដុល្លារអាមេរិក កើនឡើង ៤.៥ % ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យកែច្នៃ និងផលិតកម្មបាននាំមុខគេក្នុងការទាក់ទាញមូលធនបរទេសជាមួយនឹងការវិនិយោគសរុបជិត ១១ ពាន់លានដុល្លារ កើនឡើង ៩,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល៧ខែកន្លងមក ប្រទេសនិងដែនដីចំនួន៩៤បានវិនិយោគនៅវៀតណាម; ក្នុងនោះ សិង្ហបុរីនាំមុខគេជាមួយនឹងការវិនិយោគសរុបជិត ៣,៦៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជាង ២២,៤% នៃទុនវិនិយោគសរុបនៅវៀតណាម។ មកទល់នឹងពេលនេះ វិនិយោគិនបរទេសបានបណ្តាក់ទុននៅខេត្ត ក្រុងចំនួន ៥២/៦៣ ក្នុងនោះ ទីក្រុងហាណូយនាំមុខដោយទុនវិនិយោគចុះបញ្ជីសរុបជាង ២,៣ ពាន់លានដុល្លារអាមេរិក; បន្ទាប់មកគឺទីក្រុង Hai Phong ទីក្រុងហូជីមិញ។ បើនិយាយពីចំនួនគម្រោង ទីក្រុងហូជីមិញជាទីក្រុងឈានមុខគេក្នុងប្រទេស ទាក់ទងនឹងចំនួនគម្រោងថ្មីៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top