• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយទទួលពានរង្វាន់ចំនួន៣ពីកម្មវិធី World Travel Awards ២០២៣​

នាយប់ថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ (World Travel Awards - WTA) តំបន់អាស៊ី និងអូសេអានី។
រូបថត៖ bvhttdl.gov.vn

នៅទីនេះ ទីក្រុងហាណូយទទួលបានពានរង្វាន់ចំនួន ៣ រួមមាន៖ គោលដៅទេសភាពទីក្រុងឈានមុខគេរបស់អាស៊ីឆ្នាំ ២០២៣-Asia’s Leading City Destination 2023; គោលដៅទេសចរណ៍ទីក្រុងឈានមុខគេរបស់អាស៊ីសម្រាប់សម្រាក់រយៈពេលខ្លី ឆ្នាំ២០២៣- Asia's Leading City Break Destination 2023; និងទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍ទីក្រុងឈានមុខគេរបស់អាស៊ីឆ្នាំ ២០២៣- Asia's Leading City Tourist Board។ នេះជាឆ្នាំដំបូងហើយដែលមន្ទីរទេសចរណ៍ហាណូយត្រូវបានតែងតាំងនិងទទួលបានពានរង្វាន់ជាទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍ទីក្រុងឈានមុខរបស់អាស៊ី។ ពានរង្វាន់ទាំងនេះសុទ្ធតែជាវិញ្ញាសារសំខាន់ៗនៅក្នុងប្រព័ន្ធពានរង្វាន់របស់ WTA ដោយផ្តោតលើការវាយតម្លៃលក្ខណៈវិនិច្ឆ័យទាក់ទងនឹងភាពទាក់ទាញនៃសកម្មភាពទេសចរណ៍រមណីយដ្ឋានរយៈពេលខ្លី ដូចជាទេសចរណ៍ពេលរាត្រី ទេសចរណ៍ភោជនាហារ ក៏ដូចជាការស្វែងយល់និងឆ្លងបទពិសោធន៍នៅទីក្រុងជាច្រើននៅតំបន់អាស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top